ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ចិន និងអាមេរិកស្នើសុំកិច្ចសហការ និងការគាំទ្រលើគម្រោងព្រឹត្តិការណ៍កីឡាទេសចរណ៍ និងជំនួបធុរកិច្ចអន្តរជាតិនៅកម្ពុជា
ថ្ងៃទី ៖ 04-05-2025, ដោយ​​ Dara007 , 56 Views
                     
ភ្នំពេញៈ ក្រុមប្រតិភូធុរជនពីចិន និងអាមេរិកស្នើសុំកិច្ចសហការ និងការគាំទ្រលើគម្រោងព្រឹត្តិការណ៍កីឡាទេសចរណ៍ និងជំនួបធុរកិច្ចអន្តរជាតិនៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគមកបនរទេសកម្ពុជាឱ្យកាន់តែច្រើន។

នារាត្រីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនប្រតិភូធុរជនចិន និងអាមេរិក ដឹកនាំដោយលោក Xiao Jie នាយកប្រតិបត្តិក្រុមហ៊ុន Zhejiang Yuhang Holdings Group Co., Ltd. ដែលមានក្លឹបវាយកូនហ្គោលជាច្រើននៅប្រទេសចិន និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំការគាំទ្រការពីក្រសួងទេសចរណ៍លើគម្រោងរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ចអន្តរជាតិភ្ជាប់ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍កូនហ្គោលកម្ពុជា-ចិន ដែលជាផលិតផលទេសចរណ៍ធុរកិច្ចថ្មី និងមានតម្លៃបន្ថែម ប្រកបដោយលក្ខណៈប្រណិតភាព។

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងផ្លែផ្កានេះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមប្រតិភូធុរជនចិនអាមេរិក ដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ពិសេសប្រជាពលរដ្ឋចិន អញ្ជើញមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ព្រមទាំងអភិវឌ្ឍន៍លើការស្នាក់នៅ បដិសណ្ឋារកិច្ច ម្ហូបអាហារ ផលិតផលទេសចរណ៍ថ្មីបន្ថែម។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ស្នើក្រុមហ៊ុន ជួយសហការទប់ស្កាត់ព័ត៌មានមិនពិតអំពីប្រទេសកម្ពុជាដូចដែលក្រុមហ៊ុនបានរាយការណ៍ជូនដែលជះឥទ្ធិពលមិនល្អពីប្រទេសកម្ពុជាពិសេសវិស័យទេសចរណ៍ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្រសួង ស្នើក្រុមហ៊ុនជួយសហការផ្សព្វផ្សាយពីសភាពការណ៍ពិតដូចប្រតិភូបានមកដល់ និងឃើញជាក់ស្តែងថាកម្ពុជា ជាប្រទេសមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អ ការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសផ្តល់នូវសុខសុវត្ថិភាពល្អដល់អ្នកទេសចរ និងអ្នកវិនិយោគ រួមទាំងប្រជាពលរដ្ឋចិនអាមេរិក៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ឥណ្ឌូនេស៊ីៈ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យកម្ពុជា ឥណ្ឌូនេស៊ីបង្កើនទំហំពាណិជ្ជកម្មឱ្យកើនឡើងបន្ថែមទៀត បន្ទាប់ពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រឹមតែ ១ពាន់លានដុល្លារ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com