ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ៖ការបរិច្ចាគឈាមនេះគឺជាការចូលរួមគ្នាក្នុងសង្គមជាតិ
ថ្ងៃទី ៖ 04-05-2025, ដោយ​​ Dara007 , 57 Views
                     
កំពង់ស្ពឺៈ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ៖ការបរិច្ចាគឈាមនេះគឺជាការចូលរួមគ្នាក្នុងសង្គមជាតិ ដើម្បីជួយដល់ពលរដ្ឋរងគ្រោះដែលកំពុងត្រូវការឈាមសង្គ្រោះជីវិត។

ថ្លែងក្នុងអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពី លោក លោកស្រី អ្នកនាង កញ្ញា បងប្អូនសប្បុរសជននានាដែលតែងឧបត្ថម្ភគាំទ្រដល់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបរិច្ចាគឈាមដោយស្ម័គចិត្ត ផ្តល់ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម ក្រោមប្រធានបទ ” ធ្វើអំណោយទានជីវិត ”នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានលើកឡើងថា ការបរិច្ចាគឈាមនេះគឺជាការចូលរួមគ្នាក្នុងសង្គមជាតិយើង ព្រមទាំងជាកាតព្វកិច្ចរបស់ពលរដ្ឋល្អ ដោយក្នុងនាមជាកងកម្លាំងដែលចង់ឃើញសង្គមជាតិមួយមានសុជីវធម៌ល្អ គុណធម៌ល្អ ហើយនឹងវប្បធម៌ល្អ ហើយនេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹង ទិសស្លោក យុវជន យុវនារី ដើម្បីបុព្វហេតុជាតិមាតុភូមិ ខ្មែរជួយខ្មែរ ខ្មែរធ្វើបាន ដែលជាភាសានេះដួងមួយសម្រាប់យុវជនកម្ពុជាយើងផងដែរ។

សូមបញ្ជាក់ផងដែរថានេះជាលើកទី២ហើយ ដែលបានធ្វើការបរិច្ចាគឈាមដោយស្ម័គចិត្ត ផ្តល់ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម ក្រោមប្រធានបទ ” ធ្វើអំណោយទានជីវិត ” សម្រាប់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគុណធម៌ របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ដែលតែងតែផ្តួចផ្តើមធ្វើនៅកម្មវិធីសប្បុរសធម៌គ្រប់រូបភាព ជាបន្តបន្ទាប់ពិសេសក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ឥណ្ឌូនេស៊ីៈ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យកម្ពុជា ឥណ្ឌូនេស៊ីបង្កើនទំហំពាណិជ្ជកម្មឱ្យកើនឡើងបន្ថែមទៀត បន្ទាប់ពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រឹមតែ ១ពាន់លានដុល្លារ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com