ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ប្រាង្គរបស់ប្រាសាទសង្កែសឹង្ហនៅផ្នែកខាងត្បូង ត្រូវបញ្ចប់ការជួសជុល
ថ្ងៃទី ៖ 13-03-2025, ដោយ​​ Dara007 , 36 Views
                     
សៀមរាបៈ ប្រាង្គរបស់ប្រាសាទសង្កែសឹង្ហផ្នែកខាងត្បូង បានប្រែក្លាយពីភាពខូចខាតទៅជាភាពរឹងមាំឡើងវិញ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានជួសជុលរយៈពេលជាច្រើនខែរួចមក។

ប្រាសាទសង្កែសឹង្ហ ដែលស្ថិតនៅភូមិត្រពាំងខ្ទះ ស្រុកស្វាយលើ ខេត្តសៀមរាប ធ្លាប់រងការខូចខាតខ្លាំងលើរចនាសម្ពន្ធជាច្រើនផ្នែក ដូចជា ខឿនផ្នែកខាងក្រោម ខ្លោងទ្វារខាងមុខ ជញ្ជាំងបានពុកនិងប្រេះហែកចេញពីគ្នាខុសពីសភាពដើម។ ក្រុមអ្នកជំនាញបានចាប់ផ្ដើមជួសជុលតាំងពីដើមឆ្នាំ២០២៥ ហើយបច្ចុប្បន្នការងារដ៏ពិបាកនេះទទួលបានជោគជ័យនិងបញ្ចប់ជាស្ថាពរ។

មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុល លោក ពុទ្ធ សុទ្ធ ឱ្យដឹងថា ក្រុមការងារបានជួសជុលប្រាសាទសង្កែសឹង្ហ ដោយពង្រឹងខឿនផ្នែកខាងក្រោម ខ្លោងទ្វារខាងមុខ ពង្រឹងជញ្ជាំងដែលពុកផុយ ដំបូលរបស់រួតទី១ដល់រួតទី២ ជួសជុលស្នាមប្រេះ និងសម្អាតដកយកកូនរុក្ខជាតិដែលដុះទាំងអស់ចេញពីលើប្រាសាទ។ ប្រាសាទសង្កែសឹង្ហ មានប្រាង្គរហូតដល់ទៅបួន ប្រាង្គបីសាងពីឥដ្ឋតម្រៀបគ្នាបីខាងមុខ មានការឆ្លាក់ក្បាច់ហោជាងយ៉ាងស្អាតគ្រប់ជ្រុងនីមួយៗ សសរពេជ្រ ផ្តែរ ចម្លាក់ក្បាលសសរក៏មានការតុបតែងបានល្អប្រពៃដែរ។

ចំណែកប្រាង្គមួយទៀត នៅខាងក្រោយសាងពីថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ។ ប្រាង្គកណ្តាលបានតភ្ជាប់និងបន្តុបថ្មភក់មួយដែលបានរចនាយ៉ាងល្អឯក។ ប្រាសាទនេះ កសាងនៅពាក់កណ្តាលសតវត្សរ៍ទី១០ និងដើមសតវត្សរ៍ទី១១នៃគ្រិស្ដសករាជ ដើម្បីឧទ្ទិសថ្វាយដល់សាសនាហិណ្ឌូ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កែបៈ ក្នុងឱកាសប្រលែងក្តាម​មេមានពង​ក្រៅ នៅស្ថានីយភ្ញាស់កូន​ និងថែបំប៉នមេក្តាមសេះ ស្ថិតនៅភូមិថ្មី​ ឃុំព្រៃធំ​ សង្កាត់កែប​ ក្រុងកែប​ ខេត្តកែប នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមា ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com