លោក ឌិត ទីណា ណែនាំឱ្យបន្តភ្ញាស់កូន និងថែបំប៉នមេក្តាមសេះឱ្យគង់វង្សយូរអង្វែង
ថ្ងៃទី ៖ 12-03-2025, ដោយ Dara007 , 5 Views
កែបៈ ក្នុងឱកាសប្រលែងក្តាមមេមានពងក្រៅ នៅស្ថានីយភ្ញាស់កូន និងថែបំប៉នមេក្តាមសេះ ស្ថិតនៅភូមិថ្មី ឃុំព្រៃធំ សង្កាត់កែប ក្រុងកែប ខេត្តកែប នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យបន្តការងារនេះបន្ថែមទៀត និងថែរក្សាឱ្យគង់វង្សយូរអង្វែង។
ក្នុងដំណេីរបេសកកម្មនេះ លោករដ្ឋមន្រ្តី និងលោកអភិបាលខេត្តកែប បានចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនូវធនាគារក្តាម និងបានប្រលែងក្តាមមេមានពងក្រៅ៕
|