អស់រយៈពេល 9 ខែ កន្លងមកនេះ ខ្ញុំបានធ្វើដំណើរដោយជិះកង់ទៅដល់ទីកន្លែងជាច្រើនដែលខ្ញុំមិនធ្លាប់បានទៅ
ថ្ងៃទី ៖ 10-03-2025, ដោយ admin , 62 Views
អស់រយៈពេល 9 ខែ កន្លងមកនេះ ខ្ញុំបានធ្វើដំណើរដោយជិះកង់ទៅដល់ទីកន្លែងជាច្រើនដែលខ្ញុំមិនធ្លាប់បានទៅ ។ នេះជាសំណេរលោក ទីវ តារារិទ្ធ អ្នកជិះកង់ឆ្លងទ្វីប ។
អ្នកជិះកង់ឆ្លងទ្វីប ដែលជាជនជាតិខ្មែរ លោក ទីវ តារារិទ្ធ បន្តថា ពីតំបន់ទៅតំបន់មួយ ពីទីប្រជុំជនមួយទៅទីប្រជុំជនមួយ ពីទីក្រុងមួយទៅទីក្រុងមួយ ពីប្រទេសមួយទៅប្រទេសមួយទៀត ។ បញ្ហាជាច្រើនស្កេះស្កះបានកើតឡើងនៅលើផ្លូវធ្វើដំណើរ ប៉ុន្តែការជិះកង់បានបង្រៀនខ្ញុំឲ្យមានឲ្យស្មារតីនឹងនរខ្លាំងណាស់ បើទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ខ្ញុំតែងតែមានស្មារតីនឹងនរ និងអាចដោះស្រាយបញ្ហាទាំងអស់នោះបានដោយភាពវៃឆ្លាត។ កង់មានល្បឿនយឺត និងទៅមុខមួយៗ ដូចនេះកង់បាននាំខ្ញុំទៅជួបមនុស្សល្អៗជាច្រើននៅតាមផ្លូវ ដែលមិនគួរឲ្យជឿ ហើយនៅមានរឿងរ៉ាវពិសេសជាច្រើនដែលខ្ញុំនឹងរៀបរាប់ប្រាប់អ្នកទាំងអស់គ្នាតាមរយៈវីឌីអូឯកសារបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា ៕
✅មូលនិធិជិះកង់ដើម្បីកុមារកម្ពុជា៖ ធនាគារអេស៊ីលីដា (ACLEDA Bank): 0001-05389418-14 (CYCLING FOR CHILDREN ជិះកង់ដើម្បីកុមារកម្ពុជា) Link KHQR https://epayment.acledabank.com.kh/Z1Z4GQZI8ZMWRXDQ/pay ឬបរិច្ចាគតាម LINK របស់មន្ទីពេទ្យ៖ https://shorturl.at/tc72l
|