ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្ត្រី ច្រានចោលការផ្សាយវិទ្យុអាស៊ីសេរី ចំពោះការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅសៀមរាបឆ្នាំនេះមិនឱ្យពលរដ្ឋចាប់អារម្មណ៍រឿងសង្គម
ថ្ងៃទី ៖ 11-03-2025, ដោយ​​ Dara007 , 59 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្ត្រី បានច្រានចោលការផ្សាយវិទ្យុអាស៊ីសេរី ចំពោះការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅសៀមរាបឆ្នាំនេះមិនឱ្យពលរដ្ឋចាប់អារម្មណ៍រឿងសង្គម ហើយការរៀបចំព្រឹត្តិការណ៍នេះ គឺជាការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីទាក់ទាញអ្នកទេសចរសម្រាប់បង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដានៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ម្សិលមិញឃើញ ស.ស.យ.ក គ្រោងរៀបចំព្រឹត្តិការអង្គរសង្ក្រាន្ត នៅខែមេសា ហើយមានបងប្អូនមួយចំនួន អ្នកនៅក្រៅប្រទេសពេលអាស៊ីសេរីសម្ភាសន៍ ថាធ្វើនេះខាតប្រយោជន៍ អត់បានការអីទេ ចំណាយលុយអត់ប្រយោជន៍នៅពេលប្រជាពលរដ្ឋក្រីក្រ, ទស្សនៈរបស់បងប្អូនដែលលើកនេះខ្ញុំទទួល ប៉ុន្តែខ្ញុំក៏មានទស្សនៈជ្រុងមួយផ្អែកលើជាក់ស្តែង បើបងប្អូនទៅសួរអ្នកសៀមរាប អ្នកដែលលក់នៅក្នុងផ្សារសៀមរាប អ្នករត់កង់បី អ្នកលក់ដូរ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ដែលពឹងផ្អែកលើវិស័យទេសចរណ៍ សួរគាត់ផ្ទាល់ អត់មានអ្នកអត់សប្បាយចិត្តនោះទេ ពេលធ្វើអង្គរសង្ក្រាន្តនេះ ព្រោះបាននាំមនុស្សទៅលេងនៅទីនោះ»។

សម្តេចធិបតី បានបញ្ជាក់ថា មកដល់ពេលនេះសណ្ឋាគារ ផ្ទះសំណាក់នៅខេត្តសៀមរាប មានអ្នកកក់ពេញអស់ហើយ ហើយអ្នកដែលកក់មិនទាន់គេ អាចគ្មានកន្លែងសម្រាកនោះទេ ហេតុនេះហើយសួរថា មានការចាំបាច់ទេក្នុងការរៀបចំព្រឹត្តិការណ៍នេះ? ការរៀបចំព្រឹត្តិការអង្គរសង្ក្រាន្ត គឺជាការបង្កើតព្រឹត្តិការទេសចរណ៍។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នៅពេលដែលប្រទេសយើងមិនសូវមានភ្លៀវទេសចរ គេថារដ្ឋាភិបាលមិនមានគោលនយោបាយបង្កើតព្រឹត្តិការណ៍ទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរ តែឥលូវយើងរៀបចំបែបនេះហើយ ដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយក៏ដើម្បីជាការចូលរួមលើកកម្ពស់ជីវភាពអ្នករស់នៅខេត្តសៀមរាប ដែលពឹងផ្អែកលើវិស័យទេសចរណ៍ផងដែរ។

ជាមួយគ្នេះ សម្តេចធិបតីបញ្ជាក់ថា ការរៀបចំអង្គរសង្ក្រាន្តនៅខេត្តសៀមរាបនេះ មិនមែនធ្វើជំនួសព្រឹត្តិការសង្គ្រាន្តនៅទូទាំងប្រទេសនោះទេ គឺនៅតាមរាជធានី ខេត្ត នៅតែបន្តរៀបចំព្រឹត្តិការសង្គ្រាន្តនេះ ដែលបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ បានដើរលេងកម្សាន្តនៅគ្រប់ទីកន្លែង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងថៃ ដែលក្នុងឆ្នាំ២០២៤ កន្លងទៅនេះ បានកើនឡើងរហូត១០ពាន់លានដុល្លារ អាមេរិកធៀបឆ្នាំ២០២៣ មាន៨ពាន់លានដុល្លារអាមេរិក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com