ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្ត្រី៖ សូមកុំសួរថា ប្រទេសរបស់អ្នក ផ្តល់អ្វីខ្លះដល់អ្នក ត្រូវសួរថា តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីប្រទេសរបស់ខ្លួន?
ថ្ងៃទី ៖ 11-03-2025, ដោយ​​ Dara007 , 22 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីទស្សនៈរបស់អតីតប្រធានាធិបតីអាមេរិក ចន អេហ្វ ខេណេឌី (John F. Kenedy) នៅឆ្នាំ១៩៦១ ចែកជូននិស្សិតឱ្យដឹងថា «សូមកុំសួរថា ប្រទេសរបស់អ្នក ផ្តល់អ្វីខ្លះដល់អ្នក ត្រូវសួរថា តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីប្រទេសរបស់ខ្លួន?»។ នេះគឺជាការបណ្តុះស្មារតីស្នេហាជាតិ តាមរយៈការចូលរួមដោយលក្ខណៈស្ថាបនា និងមានការទទួលខុសត្រូវរៀងៗខ្លួន។

ថ្លែងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥នេះ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល មានកាតព្វកិច្ចបង្កើតឱកាសទីផ្សារ បង្កើតឱកាសការងារ ជំរុញកំណើនសេដ្ឋកិច្ច ប៉ុន្តែ រាជរដ្ឋាភិបាលមិនអាចទៅរៀនជំនួស ឬធ្វើការជំនួសយុវជននោះឡើយ។ យុវជន មានកាតព្វកិច្ចពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងខិតខំចាប់យកឱកាសដែលរាជរដ្ឋាភិបាលបានបង្កើត និងផ្តល់ជូន។ សម្តេចមហាបវរធិបតី សង្ឃឹមថា និស្សិតទទួលសញ្ញាបត្រនាពេលនេះ នឹងយកចំណេះដឹងដែលទទួលបានពីការសិក្សាទៅអនុវត្តការងារ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវ ការជាក់ស្ដែងតាមវិស័យនីមួយៗ អាចជាការងារក្នុងស្ថាប័នរដ្ឋ, ការងារក្នុងវិស័យឯកជន ឬអង្គការជាតិ និងអន្តរជាតិនានា ឬស្វ័យនិយោជ នៅក្នុងពេលនោះ ប្អូនៗនឹងយល់កាន់តែច្បាស់ថា ចំណេះដឹងដែលទទួលបានពេលសិក្សាចាំបាច់ត្រូវគួបផ្សំនឹងបទពិសោធន៍ ទទួលបានការអនុវត្តជាក់ស្តែង រួមទាំងគំនិតជាច្រើនផ្សេងទៀត ស្របតាមស្ថានភាព គំនិតច្នៃប្រឌិត និងកាលៈទេសៈ។

សម្តេចធិបតី សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថានិស្សិតទទួលសញ្ញាបត្រនេះ នឹងខិតខំជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនឱ្យស័ក្តិសមជាពលរដ្ឋល្អ, មន្ត្រីរាជការល្អ, បុគ្គលិកល្អ ដោយប្រើនូវជំនាញ ចំណេះដឹង ពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវ ក្នុងការងារ សីលធម៌ល្អ ដើម្បីចូលរួមកសាងជាតិទាំងអស់គ្នា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះនូវផ្នត់គំនិតចម្រើនជឿនលឿន ហើយអាចជួយលើកស្ទួយប្រទេសជាតិឱ្យកាន់ តែរីកចម្រើនថែមទៀត។ ជាមួយគ្នានេះ សម្ដេចបវរធិបតីបានបញ្ជាក់ថា និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រថា ការសិក្សាកម្រិតបរិញ្ញាបត្រ មិនទាន់គ្រប់គ្រាន់ទេសម្រាប់មនុស្សម្នាក់នៅក្នុងជីវិត តួយ៉ាងសូម្បីតែសម្ដេចបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត និងសព្វថ្ងៃជានាយករដ្ឋមន្ត្រីនៅតែបន្តរៀនជារៀងរាល់ថ្ងៃ ស្របតាមទស្សនៈ រៀនពេញមួយជីវិត។ ប្រទេសមួយអាចខ្លាំងបាន ទាល់តែមានមូលធនមនុស្សខ្លាំង ។ ប្រទេសមួយអាចមានអារ្យធម៌រុងរឿងបាន ទាល់តែមានមូលធនមនុស្សពូកែ។ ការកសាងសង្គមជាតិមួយឱ្យរុងរឿង ទាមទារឱ្យមានស្ថិរភាព សង្គតិភាព និងការពូនជ្រំសមិទ្ធផល, រក្សាសមិទ្ធផលចាស់ បង្កើនសមិទ្ធផលថ្មី, ប្រមូលផ្តុំកម្លាំង និងចំណេះដឹង ចំណេះធ្វើ ពីមួយជំនាន់ ទៅមួយជំនាន់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងថៃ ដែលក្នុងឆ្នាំ២០២៤ កន្លងទៅនេះ បានកើនឡើងរហូត១០ពាន់លានដុល្លារ អាមេរិកធៀបឆ្នាំ២០២៣ មាន៨ពាន់លានដុល្លារអាមេរិក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com