ប្រាប់អ្នកសារព័ត៌មានក្រោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ធុល ត្រៃសូរ៉ាត់ (Tull Traisorat) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានព្រឹទ្ធសភា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី មានប្រសាសន៍ថា ទំហំពាណិជ្ជកម្មផងដែរ ដោយពេញចិត្តចំពោះទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងថៃ ដែលក្នុងឆ្នាំ២០២៤ កន្លងទៅនេះ បានកើនឡើងរហូត១០ពាន់លានដុល្លារ ធៀបឆ្នាំ២០២៣ ដែលយើងមាន៨ពាន់លានដុល្លារ ដែលការកើនឡើងនេះបង្ហាញអំពី ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ ទន្ទឹមនឹងការដើរទៅជាមួយគ្នានៃទំនាក់ទំនងនយោបាយរវាងភាគីទាំងពីរក៏កាន់តែល្អប្រសើរដែរ តាមរយៈការផ្លាស់ប្ដូរ ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរជាបន្តបន្ទាប់ ដែលកន្លងទៅនេះសម្ដេចអធិបតីនាយករដ្ឋមន្ត្រីក៏ធ្លាប់បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសថៃ ហើយពេលខាងមុខនេះនាយករដ្ឋមន្ត្រីថៃនឹងបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ ក្នុងឱកាសខួប៧៥ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ជាមួយគ្នានោះសម្ដេចតេជោបានសម្ដែងនូវភាពរីករាយចំពោះកំណើនទេសចរណ៍រវាងប្រទេសទាំងពីរ ដែលក្នុងនោះកំណើតភ្ញៀវទេសចរណ៍ថៃមកកាន់ប្រទេសកម្ពុជាមានការកើនឡើងដែលឆ្នាំ២០២៤ មានរហូតដល់២លាននាក់ ដែលឈរនៅលំដាប់ទី១ ក្នុងចំណោមទេសចរណ៍បរទេស ហើយទេសចរណ៍កម្ពុជាទៅប្រទេសថៃវិញគឺ ប្រមាណ៥៥ម៉ឺននាក់ ក្នុងឆ្នាំ២០២៤ ដែលនេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរផងដែរ។
សម្ដេចតេជោសង្ឃឹមថា តាមរយៈឯកអគ្គរាជទូត នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា និងថៃកាន់តែល្អប្រសើរបន្ថែមទៀត ដែលមកដល់ពេលនេះទំនាក់ទំនងរវាងកម្ពុជា និងថៃ គឺជាភាពដៃគូយុទ្ធសាស្ត្រជាមួយគ្នា ដូច្នេះតាមរយៈឯកអគ្គរាជទូតថ្មីនៅពេលនេះនឹងធ្វើឲ្យ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរបន្ថែមទៀតលើគ្រប់វិស័យ។
លោក ទុល ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតថៃបានសំដែង នៅការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាត និងទទួលសារតាំង ពីលោកក្នុងឋានៈសម្ដេចជាប្រមុខរដ្ឋស្ដីទី។
លោកឯកអគ្គរាជទូតថៃ បានប្តេជ្ញា ក្នុងការបំពេញបេសកកម្មនៅកម្ពុជា ដោយយកចិត្តទុកដាក់ ធ្វើយ៉ាងណាក្នុងការពង្រឹង ពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រទេសថៃឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសការគៀងគរការវិនិយោគរបស់ថៃមកកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។