ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចតេជោ បានជាសះស្បើយពីជំងឺកូវីដ១៩ និងចាប់ផ្តើមការងារធម្មតាឡើងវិញ
ថ្ងៃទី ៖ 04-03-2025, ដោយ​​ Dara007 , 85 Views
                     
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបង្ហាញលទ្ធលផលក្រោយធ្វើតេស្តអវិជ្ជមានកូវីដ.១៩ ចំនួន២ ដង ដែលគ្រូពេទ្យបានបញ្ជាក់ជាសះស្បើយជំងឺកូវីដ១៩ និងចាប់ផ្តើមការងារធម្មតាឡើងវិញ។

យោងតាមគណនីហ្វេកប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា មុននេះ២ម៉ោងបានធ្វើតេស្តម្តងទៀតលទ្ធផលអវិជ្ជមានដដែល។ ដូចនេះទាំងគ្រូពេទ្យទាំងសម្ដេចកំណត់ថា សម្ដេចពុំមានជំងឺកូវីដ១៩ទៀតទេ ហើយសម្ដេចចាប់ផ្តើមការងារធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិនិងអន្តរជាតិផងដែរ។

សម្ដេចបន្ដថា កាលពីម្សិលមិញសម្តេចបានធ្វើតេស្តរហ័សពិនិត្យឃើញអវិជ្ជមានកូវីដ.១៩ ហើយតែសម្ដេចនៅតែមិនទាន់ហ៊ានប្រថុយ ដើម្បីចូលរួមដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែជាទីគោរពសក្ការៈស្តេចយាងទៅទីក្រុងប៉េកាំង ប្រទេសចិនកាលពីព្រឹកមិញនេះ  ព្រោះសម្តេចនៅហៀរសំបោរនៅឡើយ។

សម្ដេចតេជោបញ្ជាក់ថា ការមិនអញ្ជើញចូលរួមដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែជាទីគោរពសក្ការៈស្តេចយាងទៅទីក្រុងប៉េកាំងព្រឹកមិញនេះ ដោយការបារម្ភខ្លាចឆ្លងទៅព្រះអង្គ និងថ្នាក់ដឹកនាំផ្សេងទៀត។

ជាមួយគ្នានេះ សម្ដេចបានប្រកាសលាហើយកូវីដ១៩ជាលើកទី២ និងខិតខំមិនឲ្យមានការលាជាលើកទី៣ផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងថៃ ដែលក្នុងឆ្នាំ២០២៤ កន្លងទៅនេះ បានកើនឡើងរហូត១០ពាន់លានដុល្លារ អាមេរិកធៀបឆ្នាំ២០២៣ មាន៨ពាន់លានដុល្លារអាមេរិក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com