ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សិស្សវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន រលាំងឈូក នៅកំពង់ស្ពឺ ទទួលបានការអប់រំ ពីផលប៉ះពាល់នៃគ្រឿងញៀន និងក្មេងទំនើង
ថ្ងៃទី ៖ 12-03-2025, ដោយ​​ Dara007 , 41 Views
                     
កំពង់ស្ពឺៈ សិស្សវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន រលាំងឈូក ស្ថិតក្នុងស្រុកសំរោងទង ទទួលបានការអប់រំ ផលប៉ះពាល់នៃគ្រឿងញៀន និងក្មេងទំនើង ដើម្បីបង្កើនការយល់ដឹងនៃគ្រោះថ្នាក់ដោយសារប្រើប្រាស់គ្រឿងញៀនដែលធ្វើឱ្យខូចអនាគត់។

ថ្លែងក្នុងឱកាសចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូ និច)និងក្មេងទំនើង នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ណុល តារា ប្រធានមន្ទីរ ស្រាវជ្រាវបង្ក្រាបបទល្មើស បានលើកឡើងថា កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានដឹកនាំកម្លាំងជំនាញ សហការជាមួយបណ្តាមូលដ្ឋានក្រុង-ស្រុក និងស្នាក់ការ បន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូ និច)និងក្មេងទំនើង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដោយបានធ្វើនៅវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន រលាំងឈូក ស្ថិតក្នុងស្រុកសំរោងទង។

លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់ចេញនូវបទបញ្ជាឲ្យកម្លាំងបញ្ជាការដ្ឋាន សហការជាមួយបណ្តាមូលដ្ឋានក្រុង-ស្រុក និងស្នាក់ការ បន្តចុះផ្សព្វផ្សាយ លើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើង.។

លោកបន្ដថា ការចុះផ្សព្វផ្សាយការអប់រំ ផលប៉ះពាល់នៃគ្រឿងញៀន និងក្មេងទំនើងនេះ មានការចូលរួមពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន១៥១២នាក់(សិស្សស្រីចំនួន៨៤៧នាក់)ផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កែបៈ ក្នុងឱកាសប្រលែងក្តាម​មេមានពង​ក្រៅ នៅស្ថានីយភ្ញាស់កូន​ និងថែបំប៉នមេក្តាមសេះ ស្ថិតនៅភូមិថ្មី​ ឃុំព្រៃធំ​ សង្កាត់កែប​ ក្រុងកែប​ ខេត្តកែប នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមា ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com