ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បុណ្យដារលាន ឬ បុណ្យបោសលាន
ថ្ងៃទី ៖ 09-02-2025, ដោយ​​ Dara007 , 89 Views
                     
ភ្នំពេញៈ ដារលាន មានន័យថា "ការឆ្លងទីដីវាលរលីង" អ្នកតាមតំបន់ខ្លះហៅថាបុណ្យបោសលាន បុណ្យសាមគ្គី បុណ្យកណ្តាលភូមិ និងបុណ្យដារបាតលានជាដើម។ អ្នកស្រុកអង្គរតែងតែរៀបចំពិធីនេះក្រោយពីបញ្ចប់ការច្រូតស្រូវបោកបែនរួចជាស្ថាពរ ក្រោមការគិតគូលៃលកពេលវេលាសមរម្យពីសំណាក់ចាស់ទុំក្នុងភូមិ។

គោលបំណងសំខាន់នៃពិធីបុណ្យនេះ មានទិសដៅតែម្យ៉ាងគត់ គឺដើម្បីរំឭកដឹងគុណម្ចាស់ទឹកម្ចាស់ដី ដែលបានបន្សល់ទុកនូវមត៌កដ៏ត្រកាលនេះឱ្យកូនចៅ ជំនាន់ក្រោយប្រកបរបរចិញ្ចឹមជីវិត។

តាមពិតទៅខ្មែរ យើងគោរពធម្មជាតិពីរ គឺទឹកនិងដី ព្រោះទឹក និងដី មានសារប្រយោជន៍ដល់ការប្រកបរបរកសិកម្ម ជាពិសេស គឺការផ្តល់នូវភោគផលស្រូវអង្ករដែលបានចិញ្ចឹមជីវិតឱ្យរស់នៅ និងជាដង្ហើមសេដ្ឋកិច្ចរបស់ជាតិសាសន៍ខ្មែរផងដែរ។ ម្យ៉ាងវិញទៀត គឺដើម្បីសុំខមាទោសនូវអំពើឆ្គាំឆ្គងទាំងឡាយដែលគេបានប្រព្រឹត្តប៉ះពាល់ក្នុងរដូវបង្កបង្កើនផលដូចជាការបន្ទោរបង់ ឬដើរជាន់នៅលើទីវាលស្រែជាដើម ព្រោះព្រះធរណីជាប្រភពធ្វើឱ្យស្រូវដុះលូតលាស់។

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ឥណ្ឌា បានប្រកាសជួយបោសសម្អាតមីនភូមិមួយក្នុងខេត្តពោធិ៍សាត់ ដើម្បីឱ្យកម្ពុជាអាចសម្រេចនូវគោលដៅមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ស្របតាមចក្ខុវិស័យដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com