តាមរយៈសំណេរនៅលើបណ្ដាញសង្គម កាលពីថ្ងៃសៅរ៍ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់បងប្អូន ពុទ្ធបរិស័ទទាំងអស់ សូមចូលរួមចំណែកក្នុងការលើកស្ទួយព្រះពុទ្ធសាសនារបស់យើង ជាជាងការឈរមើល និងរិះគន់។ ការចូលរួមនេះ មិនត្រឹមតែជាការជួយដល់វត្តអារាមប៉ុណ្ណោះទេ តែជាការសាងកុសលផលបុណ្យសម្រាប់ខ្លួនឯងផងដែរ។ បងប្អូនអាចចូលរួមធ្វើបុណ្យកសាងវត្ដដីដុះ តាមរយៈ ព្រះសិរីរក្ខិតមុនី ញ៉ សាវី ព្រះចៅអធិការវត្តបុទមរតនដីដុះ ដែលមានលេខទូរស័ព្ទ +85512236937 និងគណនី QR Code ខាងក្រោមនេះ។ ខ្ញុំករុណា ពិតជាជឿជាក់លើទឹកចិត្តដ៏បរិសុទ្ធរបស់ព្រះចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត វត្តដីដុះ និងសូមកោតសរសើរចំពោះការខិតខំជាវឈើយកមកកសាងវត្តអារាម ដែលជាទីសក្ការៈដ៏សំខាន់របស់ពុទ្ធបរិស័ទខ្មែរយើង។
ដោយឡែក លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៍បានបង្ហោះសារដែរថា កាលពីឆ្នាំ២០២៣ ខ្ញុំរួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយ បានដង្ហែរអង្គកឋិនទានមហាសាមគ្គី ចូលមកកាន់វត្តបុទុមរតនដីដុះ ដេីម្បីកៀរគរបច្ច័យកសាងឧប្បដ្ឋានសាលានេះ ប៉ុន្តែបច្ច័យទទួលបានពេលនោះមិនគ្រប់ក្នុងការកសាងទាំងស្រុងឡេីយ។
អំពេីល្អ គឺជាសទ្ធាបុណ្យ ទោះនៅកន្លែងណាក៏ដោយ មិនថានៅក្នុងវត្ត ឫក្រៅវត្តអារាម ទីជិតឫឆ្ងាយ គឺយេីងនឹងទទួលបានបុណ្យកុសលសម្រាប់ជាតិនេះក្តី ឫជាតិក្រោយក្តី។ ខ្ញុំ និងឯកឧត្ដម គីម រិទ្ធី ក៏ដូចបងប្អូនប្រជាពលរដ្ឋដទៃទៀត ពិតជាមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា បន្តដឹកនាំឲ្យកាន់តែមានការរីកចម្រេីនបន្ថែមទៀតក្រោមម្លប់នៃសន្តិភាព។ ជាមួយគ្នានេះ សូមអំពាវនាវលោកយាយ លោកតា ពូមីង បងប្អូនប្រជាពលរដ្ឋ បន្តជ្រោងទង់ព្រះពុទ្ធសាសនា តាមរយៈ ការធ្វេីបុណ្យ ចូលរួមជាបច្ច័យ សម្ភារៈនានា ដេីម្បីកសាងឧប្បដ្ឋានសាលា តាមលទ្ធភាពរបស់ខ្លួន ៕