ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ឌិត ទីណា ប្តេជ្ញាលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន
ថ្ងៃទី ៖ 08-02-2025, ដោយ​​ Dara007 , 70 Views
                     
ភ្នំពេញៈ លោក ឌិត ទីណា បានប្តេជ្ញាលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន និងអភិវឌ្ឍទៅមុខបន្ថែមទៀត ដើម្បីផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

ការប្ដេជ្ញានេះធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាអន្តរក្រសួងលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់​ចំពោះសេចក្តីព្រាងអនុក្រឹត្យនេះនឹងចេញជាផ្លូវការ​ ហេីយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្តេជ្ញាក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់​ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់​ សំដៅលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន និងអភិវឌ្ឍទៅមុខបន្ថែមទៀត និងជាគំរូមួយដ៏ល្អសម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធ។

ក្នុងន័យនេះ លោករដ្ឋមន្ដ្រី ឌិត ទីណា ក៏បានដាក់ចេញការងារស្នូលចំនួន​ ១១ចំណុច​លើការវិភាគមុខងាររួមមាន (១)វិធានការសេដ្ឋកិច្ច ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ការសម្រួលខ្សែច្រវាក់តម្លៃរក្សាស្ថិរភាពថ្លៃ និងតម្រង់ទិសដល់កសិករ (២)ការផ្តល់បច្ចេកទេសកសិកម្ម និងការប្រមូលផល (៣)តម្រង់ទិសសម្រួលខ្សែច្រវាក់តម្លៃ (៤)ការស្រាវជ្រាវធាតុចូលកសិកម្ម (៥)ការគ្រប់គ្រងធាតុចូលកសិកម្ម (៦)ការគ្រប់គ្រងអនាម័យ និងភូតគាមអនាម័យ (៧)ការផ្តល់សេវាពិសោធន៍ធាតុចូលកសិកម្មផ្សេងៗ (៨)ការផ្តល់បច្ចេកទេសកែច្នៃបឋម (៩)ការគ្រប់គ្រងធនធានធម្មជាតិកសិកម្ម រួមមានធនធានដី ព្រៃឈើ សត្វព្រៃ និងបរិស្ថាន (១០)ការស្រាវជ្រាវ និងបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្ស និងជំនាញវិជ្ជាជីវៈកសិកម្ម (១១)ការគ្រប់គ្រងផលិតកម្មដៃគូ និងវិស័យឯកជន​ផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងថៃ ដែលក្នុងឆ្នាំ២០២៤ កន្លងទៅនេះ បានកើនឡើងរហូត១០ពាន់លានដុល្លារ អាមេរិកធៀបឆ្នាំ២០២៣ មាន៨ពាន់លានដុល្លារអាមេរិក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com