រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ទស្សនាតាមបណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធនានាដែលជាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍របស់ក្រុមហ៊ុន TCG
ថ្ងៃទី ៖ 22-12-2024, ដោយ Dara007 , 4 Views
ហុងកុងៈ បន្ទាប់ពីជំនួបជាន់ខ្ពស់រវាងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TCG រួចមក លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូអញ្ជើញទស្សនាតាមបណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធនានាដែលជាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍របស់ក្រុមហ៊ុន TCG ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងអំពីកញ្ចប់ទស្សនកិច្ចដែលក្រុមហ៊ុនមាន និងស្តាប់អំពីតម្រូវការនៃកញ្ចប់ទេសចរណ៍របស់ប្រជាជននៅតំបន់រដ្ឋបាលពិសេសហុងកុងដែលមានបំណងទៅទស្សនានៅប្រទេសកម្ពុជា នាល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤៕
|