ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំឱ្យរួមគ្នាពង្រឹងសណ្ដាប់ធ្នាប់សារព័ត៌មានឡើងវិញ
ថ្ងៃទី ៖ 21-12-2024, ដោយ​​ Dara007 , 45 Views
                     
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំឱ្យអ្នកសារព័ត៌មានរួមគ្នាពង្រឹងសណ្ដាប់ធ្នាប់សារព័ត៌មានឡើងវិញ ដោយត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីបង្កើនជំនឿទុកចិត្ដពីមហាជន។

ថ្លែងក្នុងវេទិកានិពន្ធនាយកសារព័ត៌មាន លើកទី២១ (២១ ធ្នូ ២០០៣ - ២១ ធ្នូ ២០២៤) ក្រោមប្រធានបទ «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា ការផ្សព្វផ្សាយព័ត៌មានមិនមានប្រភពច្បាស់លាស់ និងបង្កើតព័ត៌មានក្លែងក្លាយនោះ គឺវានិងទាញទម្លាក់តម្លៃរបស់សារព័ត៌មានវិជ្ជាជីវៈទាំងអស់។

លោក នេត្រ ភក្ត្រាបានបញ្ជាក់ថា ក្នុងចំណុចនេះហើយ ដែលតម្រូវឱ្យប្រធានអង្គភាពទាំអស់ត្រូវរួមគ្នាពង្រឹង និងកសាងជំនឿទំនុកចិត្ដឡើងវិញ។

ទន្ទឹមនឹងនេះ ការកសាងជំនឿទុកចិត្ដឡើងវិញនេះ ក្រសួងព័ត៌មានដែលមានដែនសមត្ថកិច្ចគ្រប់គ្រងដឹកនាំវិស័យសារព័ត៌មាន និងសោតទស្សន៍ ក្នុងអាណត្ដិទី៧នេះ លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងប្ដេជ្ញាខិតខំប្រឹងប្រែងពង្រឹងជំនឿទុកចិត្ដ ក្រមសីលធម៌វិជ្ជាជីវៈ និងសណ្ដាប់ធ្នាប់សារព័ត៌មានឡើងវិញ ដើម្បីធានាឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងមានការយល់ដឹងច្រើន ដែលជៀសវាងការនិយាយតាមចិត្ដចង់ ចិត្ដនឹកឃើញ និងការស្រមោស្រម៉ៃរបស់ខ្លួននោះទេ។

លោក នេត្រ ភក្ត្រាអះអាងថា ត្រីមួយកន្រ្ដកបើស្អុយមួួយ គឺស្អុយទាំងអស់ ។ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន គឺពង្រឹងសន្ដិសុខព័ត៌មាន មានចំណុច៣សំខាន់ រួមមានទី១ ធានាសិទ្ធិទទួលបានព័ត៌មានរបសប្រជាពលរដ្ឋ ទី២ពង្រឹងគុណភាព និងសមត្ថភាពអ្នកសារព័ត៌មាន និងទី៣ ធានាសុវត្ថិភាពសារព័ត៌មាន។

លោក រដ្ឋមន្ត្រីក្រសួងព័ត៌មានបន្ដថា យន្ដការទាំង៣នេះ គឺដើម្បីធានាការទប់ស្កាត់កុំមានព័ត៌មានក្លែងក្លាយ និងព័ត៌មានពិតមានការច្របូកច្របល់គ្នា និងប៉ះពាល់នៅក្នុងអារម្មណ៍របស់ពលរដ្ឋយ៉ាងខ្លាំង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ហុងកុងៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited (CTG) រៀបចំជំនួបផ្គូរផ្គង និង FAMTrip ការនាំភ្ញៀវមកតាម Charter Flight នាឆ្នាំថ្មី២០២៥ ការបង្កើតពាក្យស្ល ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com