ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នការចាញ់បោកតាមប្រព័ន្ធអនឡាញ
ថ្ងៃទី ៖ 21-12-2024, ដោយ​​ Dara007 , 27 Views
                     
កំពង់ចាមៈ នាយករដ្ឋមន្រ្ដី បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នការចាញ់បោកតាមប្រព័ន្ធអនឡាញ ខណៈដែលមានជនខិលខូចមួយចំនួនដើរបោកប្រាស់តាមប្រព័ន្ធអនឡាញ។

ថ្លែងក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ចំនួន ១០៣.០១៤បណ្ណ ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅ ស្រុកស្ទឹងត្រង់ ខេកំពង់ចាម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើរឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការបោកប្រាស់តាមប្រព័ន្ធអនឡាញ ដោយសូមកុំចាញ់បោក ឬជឿតាមការឃោសនា ឬការទាក់ទាញណាមួយតាមប្រព័ន្ធអនឡាញ ដែលបញ្ហានេះ សូម្បីតែប្រទេសមហាអំណាចជាច្រើនក៏កំពុងប្រឈមនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញនេះដែរ។

ជាមួយគ្នានេះ សម្តេចធិបតី បានណែនាំឱ្យក្រសួងមហាផ្ទៃ និងនគរបាលប្រឆាំង បទល្មើសបច្ចេកវិទ្យាត្រូវពិនិត្យ និងទប់ស្កាត់រាល់បទល្មើសតាមប្រព័ន្ធអនឡាញបន្ថែមទៀត ខណៈករណីនេះបានកំពុងកើតឡើងគួឲ្យព្រួយបារម្ភនៅក្នុងតំបន់ និងសកលនោះ។

ទន្ទឹមនឹងនេះ សម្តេចធិបតី បានណែនាំឱ្យក្រសួងដែនដី ត្រូវរៀបចំប្រព័ន្ធសុវត្ថិភាព សម្រាប់ងាយស្រួលគ្រប់គ្រងទិន្នន័យឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលការពារទិន្នន័យជៀសវាងការបំផ្លាញពីចោរបច្ចេកវិទ្យាផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ហុងកុងៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited (CTG) រៀបចំជំនួបផ្គូរផ្គង និង FAMTrip ការនាំភ្ញៀវមកតាម Charter Flight នាឆ្នាំថ្មី២០២៥ ការបង្កើតពាក្យស្ល ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com