ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា ថៃ កំពុងធ្វើការជាមួយគ្នាតាមយន្តការច្បាប់អំពីបញ្ហា«កោះគុត»
ថ្ងៃទី ៖ 21-12-2024, ដោយ​​ Dara007 , 27 Views
                     
កំពង់ចាមៈ នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសអះអាងជាថ្មីថា កម្ពុជា ថៃ កំពុងធ្វើការជាមួយគ្នាតាមយន្តការច្បាប់អំពីបញ្ហា«កោះគុត» មិនដូចការលើកឡើងរបស់ក្រុមប្រឆាំងជាពិសេសអ្នកនយោបាយចាស់វស្សា ដើរតែញុះញង់ពលរដ្ឋឲ្យមាន ការយល់ច្រឡំលើបញ្ហានេះឡើយ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់អះអាងថា រាជរដ្ឋាភិបាលធានាថានឹងមិនឱ្យបាត់ដីខ្មែរមួយមីលីម៉ែត្រណាឡើយ ហើយទាក់ទងនឹងបញ្ហា«កោះគុត»នេះ គឺរាជរដ្ឋាភិបាលបានកំពុងធ្វើការ យ៉ាងយកចិត្តទុកដាក់បំផុតជាមួយរដ្ឋាភិបាលថៃ ដោយមិនបានប្រងើយកន្តើយដូចការអុចអាលរបស់ក្រុម អគតិមួយក្តាប់តូចដែលកំពុងរត់ចោលស្រុកនោះទេ។

សម្តេចធិបតី បានផ្ដាំទៅកាន់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានជនក្បត់ជាតិបីជំនាន់នៅពីក្រោយខ្នងនោះផងដែរថា គប្បីបញ្ឈប់ការញុះញង់អុចអាល បងប្អូនប្រជាពលរដ្ឋឱ្យប្រព្រឹត្តសកម្មភាពផ្ទុយពីច្បាប់ ដើម្បីតែបម្រើមហិច្ឆិតាខ្លួន ហើយឲ្យបងបងប្អូនជាប់គុកជំនួសពួកផងខ្លួននោះ។

ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសសូមកុំធ្វើតាមការញុះញង់ពីសំណាក់ពួកអគតិទាំងនោះឲ្យសោះ ដែលវានឹងបង្កឲ្យមានអសន្តិសុខក្នុងសង្គម ខណៈបញ្ហា«កោះគុត»នេះរាជរដ្ឋាភិបាលបានកំពុងធ្វើការដោយសន្តិវិធីទៅតាមច្បាប់ជាមួយ និងភាគីថៃនោះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ហុងកុងៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited (CTG) រៀបចំជំនួបផ្គូរផ្គង និង FAMTrip ការនាំភ្ញៀវមកតាម Charter Flight នាឆ្នាំថ្មី២០២៥ ការបង្កើតពាក្យស្ល ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com