ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
មន្រ្ដីក្រសួងកសិកម្ម ៖ ការផលិតកម្មជីសរីរាង្គក្នុងស្រុក ជួយទាំងផ្នែកអនាម័យ បរិស្ថាន និងជួយកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត
ថ្ងៃទី ៖ 22-12-2024, ដោយ​​ Dara007 , 4 Views
                     
តាកែវៈ មន្រ្ដីក្រសួងកសិកម្ម អះអាងថា ការផលិតកម្មជីសរីរាង្គក្នុងស្រុក មិនត្រឹមតែអាចជួយដោះស្រាយកង្វល់ផ្នែកអនាម័យ បរិស្ថាន និងជួយកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត ដោយសារមានតម្លៃទាបជាងជីនាំចូល​ បង្កើនប្រាក់ចំណេញរបស់កសិករ​ បង្កើតការងារក្នុងស្រុក និងជួយរក្សានិរន្តរភាពគុណភាពដីបានទៀតផង។

ក្នុងការដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត ដើម្បីចុះពិនិត្យដំណើរការផលិតកម្មជីសរីរាង្គចំនួន៣ក្រុមហ៊ុន (សិប្បកម្មផលិតជីសរីរាង្គព្រៃស្នួល ក្រុមហ៊ុន សឡា អេហ្រ្គីខលឈ័រ និងក្រុមហ៊ុន TWSC រំដួល អេហ្រ្គីខលឈ័រ) ក្នុងខេត្តចំនួន៣​ គឺខេត្តតាកែវ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ យកចិត្តទុកដាក់ខ្ពស់​លេីការកាត់​បន្ថយថ្លៃដេីមផលិត​ និងបង្កេីនប្រាក់ចំណេញរបស់ប្រជាកសិករ។

ជាមួយគ្នានេះ​ លោក និងក្រុមការងារ​ក៏បានទទួលសំណូមពរជាក់ស្តែងមួយចំនួនពីក្រុមហ៊ុន​ ដេីម្បីពិនិត្យលទ្ធភាពបង្កើនការគាំទ្រថែមទៀត​ ដល់ផលិតកម្មជីសរីរាង្គក្នុងស្រុកផងដែរ។

តំណាងក្រុមហ៊ុនផលិតជីក្នុងស្រុកទាំង៣ រីករាយស្វាគមន៍ និងបានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រាប់ការយកចិត្តទុកដាក់ និងការគាំទ្រដល់ការផលិតជីសរីរាង្គក្នុងស្រុក​ ប្រកបដោយគុណភាព ដើម្បីចែកចាយជូនប្រជាកសិករក្នុងតម្លៃសមរម្យ។

នេះគឺជាទស្សនកិច្ចជុំទី៣​របស់ក្រុមការងារ​ បន្ទាប់ពីជុំទី១​ នៅទីតាំងផលិតចំនួន៣ក្រុមហ៊ុន​ ក្នុងខេត្តកំពង់ស្ពឺ​ និងជុំទី២​ នៅទីតាំងផលិតចំនួន៤ក្រុមហ៊ុន​ ក្នុងខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តកំពង់ធំ និងជុំទី៣ នៅខេត្តតាកែវ​ ខេត្តកណ្តាល​ និងខេត្តកំពង់ស្ពឺ។ នៅវគ្គបន្ទាប់​ ក្រុមការងារនឹងចុះពិនិត្យទីតាំងចំនួន៣ក្រុមហ៊ុនផ្សេងទៀត​ នៅខេត្តបន្ទាយមានជ័យ​ និងខេត្តពោធិ៍សាត់​ នាពេលឆាប់ៗខាងមុខ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
តាកែវៈ មន្រ្ដីក្រសួងកសិកម្ម អះអាងថា ការផលិតកម្មជីសរីរាង្គក្នុងស្រុក មិនត្រឹមតែអាចជួយដោះស្រាយកង្វល់ផ្នែកអនាម័យ បរិស្ថាន និងជួយកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត ដោយសារមានតម្លៃទាបជាងជីនាំចូល​ បង្កើនប្រាក់ចំណេញរបស់កសិករ​ បង្ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com