រដ្ឋមន្រ្តីក្រសួងទេសចរណ៍ណែនាំឱ្យរដ្ឋបាលពិសេសហុងកុងឱ្យជួយបន្តទាក់ទាញវិនិយោគិនចិន ឬបរទេសមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន
ថ្ងៃទី ៖ 22-12-2024, ដោយ Dara007 , 33 Views
ហុងកុងៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ណែនាំឱ្យរដ្ឋបាលពិសេសហុងកុងឱ្យជួយបន្តទាក់ទាញវិនិយោគិនចិន ឬបរទេសមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន និងបន្តជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា គោលដៅទេសចរណ៏ព្រមទាំងជួយទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ឬ មិនពិតដែលប៉ះពាល់ដល់កម្ពុជាផងដែរ។
នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសមកបំពេញទស្សនកិច្ច នៅតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក យស សុខេមរិន អគ្គកុងស៊ុលកម្ពុជាប្រចាំតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន និងមន្ត្រីរាជការ ដើម្បីសំណេះសំណាលសុខទុក្ខ និងមានមតិផ្តាំផ្ញើដល់លោកអគ្គកុងស៊ុលឱ្យជួយបន្តទាក់ទាញវិនិយោគិនចិន ឬបរទេសមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន និងបន្តជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា គោលដៅទេសចរណ៏ព្រមទាំងជួយទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ឬ មិនពិតដែលប៉ះពាល់ដល់កម្ពុជាផងដែរ៕
|