ត្រីរាជចំនួន ៤ក្បាល ត្រូវលែងចូលទៅក្នុងបឹងធម្មជាតិ
ថ្ងៃទី ៖ 11-12-2024, ដោយ Dara007 , 190 Views
ភ្នំពេញៈ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជមួយចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជាតិវិញ។
ត្រីរាជទី១ មានទម្ងន់១២០គ.ក្រ និងប្រវែងដងខ្លួន ២២២ ស.ម ត្រីរាជទី២ មានទម្ងន់៩៥គ.ក្រ និងប្រវែងដងខ្លួន ២០៣ ស.ម ត្រូវបានចាប់នៅភូមិកោះតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំត្រូវបានលែងចូលក្នុងបឹងធម្មជាតិ។ ត្រីរាជទី៣ មានទម្ងន់ ១៣១គ.ក្រ និងប្រវែងដងខ្លួន២២២ ស.ម ត្រូវបានចាប់នៅក្នុងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងត្រីរាជទី៤ មានទម្ងន់២៧គ.ក្រ និងប្រវែងដងខ្លួន ១៣០ ស.ម ត្រូវបានចាប់នៅគន្លងដាយលេខ ៣C រាជធានីភ្នំពេញ និងបានលែងចូលក្នុងបឹងធម្មជាតិផងដែរ។
សូមបញ្ជាក់ថា ក្រុមការងារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានបំពាក់ស្លាកសញ្ញាម្តងទៀត និងលែងត្រីរាជនោះចូលបឹងធម្មជាតិវិញដោយសុវត្ថិភាព ក្នុងគោលបំណងសិក្សាតាមដានការបន្លាស់ទី និងជម្រកក្នុងរដូវប្រាំង៕
|