ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក លី សាម៉េត ត្រូវតុលាការសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ “ម១” ជាបណ្ដោះអាសន្ន
ថ្ងៃទី ៖ 05-11-2024, ដោយ​​ Dara007 , 78 Views
                     
ភ្នំពេញៈ លោក លី សាម៉េត ត្រូវតុលាការសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ “ម១” ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំសេចក្ដីសម្រេចជាថ្មី។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា លោក លី សាម៉េត ហៅ គ្រូមា ភេទប្រុស កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៥៣ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ រកស៊ី កំរិតវប្បធម៌គ្មាន (មិនចេះអក្សរ) ទឹកន្លែងកំណើតភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល អាសយដ្ឋានមុនពេល ឃាត់ខ្លួនស្នាក់នៅបុរីរិទ្ធ ផ្ទះលេខL១៣ ផ្លូវលេខ៦A សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឪពុកឈ្មោះ មាន មិន “ស្លាប់” ម្តាយឈ្មោះ សេក ស៊ឹម “ស្លាប់” ប្រពន្ធឈ្មោះ សាម ចេង “រស់” មានកូនចំនួន០៦នាក់ ប្រវត្តិផ្តន្ទាទោសដោយតុលាការ គ្មាន ដែលត្រូវបានដាក់ក្រោមការពិនិត្យពីបទៈ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០២២ និងខែតុលា ឆ្នាំ ២០២២ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

លោក លី សាម៉េត ឃាត់ខ្លួន នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

តុលាការបានចេញដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នលេខៈ 8.4.5.0..គ.ព.ស ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដោយបង្គាប់ ១-ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ លី សាម៉េត ភេទប្រុស កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៥៣ ទៅមណ្ឌលអប់រំកែប្រែទី១ “ម១” ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ។ ២-ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី១ “ម១” ទទួល និងឃុំខ្លួនជននេះរហូត ដល់មានបញ្ហាថ្មីសម្រេចផ្សេងពីនេះ។ ៣-ឲ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់។

ក្រោយការតុលាការសម្រេចឃុំខ្លួននេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យសមត្ថកិច្ច និងកងរាជអាវុធហត្ថនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ ក្រោយពី លី សាម៉េត បានបង្ហាញខ្លួនហើយ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និង សូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។

សម្ដេចតេជោបានបញ្ជាក់ថា ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ។

សម្ដេចតេជោបន្ដថា ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួនហើយសូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។

សម្ដេចតេជោបន្ដថា លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស។ មិនអាចធ្វើបែបនេះបានឡើយនគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។

សម្ដេចតេជោសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ។

សូមរំលឹកថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ សម្ដេច ហ៊ុន សែន បានប្រាប់ឲ្យដឹងថា លោកលី សាម៉េត ហៅគ្រូមាបានប្រើឈ្មោះលោកទៅបោកប្រាស់លុយគេរាប់សែន រាប់លានដុល្លារ។ ជាក់ស្តែង អភិបាលស្រុកល្វាឯម លោក កន សុខកាយ បានចាញ់បោកលោក លី សាម៉េត ដោយបានផ្តល់ប្រាក់ ៣០ម៉ឺនដុល្លារ ឲ្យលោកលី សាម៉េតដើម្បីរត់ការទទួលបានតំណែងជាអភិបាលក្រុងអរិយក្សត្រ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កាតាៈ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញសក្តានុពលខាងវិស័យកសិកម្មជាពិសេស ស្រូវ គ្រាប់ស្វាយចន្ទី ដំឡូងមី និងផលិតផលជាច្រើនទៀត ដែលផ្តល់ឱកាសដល់ វិនិយោគិនពីកាតាក្នុងការ កែច្នៃ ដើម្បីនាំចេញមកប្រទេសកាតា និងប្រទេសនានាក្នុងតំបន់ និងពិភ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com