ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្ត្រីកម្ពុជា គិតគូរនិងសកម្មភាពដែលនាំប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា
ថ្ងៃទី ៖ 19-10-2024, ដោយ​​ Dara007 , 75 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្ត្រីកម្ពុជា គិតគូរនិងសកម្មភាពដែលនាំប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា និងមិនចាប់អារម្មណ៍នឹងការវាយប្រហារឡើយ ។

ការបញ្ជាក់នេះធ្វើឡើងក្នុងពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាមកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៤,៧៤២នាក់ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «មានគេថា ឃើញតែអ្នកក្រៅប្រទេសជេរបងឯង! ខ្ញុំថា ខ្ញុំអត់ដែលគិតផង គេជេររឿងរបស់គេ, បើគេងើបពីដេក គេគិតតែទស្សនអវិជ្ជមាន ឱ្យគេក្ដៅចិត្តចុះ តែខ្ញុំគិតថា ក្នុងនាមជានាយករដ្ឋមន្ត្រី ខ្ញុំអាចធ្វើអ្វីខ្លះ ដោះស្រាយបានបញ្ហាអ្វីខ្លះ ដើម្បីបង្កើនផលល្អជូនជាតិនិងមាតុភូមិ? គិតតែធ្វើប៉ុណ្ណឹងទៅបានហើយ»។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា អ្នកវាយប្រហារសម្ដេច វាយប្រហាររាជរដ្ឋាភិបាលមានមិនតិចទេ មានទាំងអ្នកវាយប្រហារកាកបាទក្រហមទៅទៀត គេរិះគន់ថាស្ថាប័ននេះមិនអព្យាក្រឹតបែបនេះបែបនោះ។ អ្នកថាឱ្យគេថាតែខ្លួនគេចុះ តែយើងអ្នកធ្វើត្រូវគិតត្រូវធ្វើនូវសកម្មភាពរបស់យើង ផ្ដោតទៅលើគោលដៅធំរបស់យើងជាអ្វី ដើម្បីជួយប្រជាជនដែលលំបាក។

សម្តេចធិបតីបានបញ្ជាក់ថា ប្រទេសជាតិ និងប្រជាពលរដ្ឋ គឺជាអ្នកដែលប្រមុខរាជរដ្ឋាភិបាលត្រូវចំណាយពេលគិតគូរដល់ពួកគាត់ តើយើងត្រូវដាក់ទិសដៅណាខ្លះដើម្បីជួយពួកគាត់ ពោលគឺមិនមែនចាប់អារម្មណ៍នឹងអ្នកដែលជេរ អ្នកវាយប្រហារនោះឡើយ។

ជាមួយគ្នានោះ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តដល់យុវជនកាកបាទក្រហមកម្ពុជា ត្រូវរួមគ្នាគិត រួមគ្នាធ្វើនូវសកម្មភាពដែលជាប្រយោជន៍ចំពោះសង្គមជាតិ និងប្រជាពលរដ្ឋ ត្រូវធ្វើជាគំរូសម្រាប់យុវជនផ្សេងទៀត មិនប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗដែលនាំឱ្យបាត់តម្លៃស្ថាប័នរួមឡើយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចូលរួមជួបប្រជុំទ្វេភាគីជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលពីមជ្ឈឹមបូព៌ា រួមមានប្រទេសកាតា និងអេមីរ៉ាត់អារ៉ាប់រួម និងអឺរ៉ុប រួមមានប្រទេសតួកគី ដើ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com