កម្ពុជា ជាប្រទេសតូច តែបេះដូងធំ និងស្នាមញញឹមសម្រាប់គ្រប់ជាតិសាសន៍
ថ្ងៃទី ៖ 11-10-2024, ដោយ admin , 92 Views
ភ្នំពេញ : រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្រ្តី លោក គួច វែងស្រ៊ុន បានបង្ហោះសារថា កម្ពុជា ជាប្រទេសតូច តែបេះដូងធំ និងស្នាមញញឹមសម្រាប់គ្រប់ជាតិសាសន៍ ហេីយតែងផ្តល់អនុស្សាវរីយ៍ដ៏ល្អជានិច្ចកន្លងមក ។
លោក ថា កម្ពុជា អាចមិនទាន់ជាប្រទេសអ្នកមានដូចប្រទេសខ្លះ តែកម្ពុជា ជាប្រទេសអ្នកមាន៖ មានចិត្ត មានបេះដូង មានស្នាមញញឹម មានការទទួលខុសត្រូវ មានមនសិកា មានភាពស្មោះត្រង់ និងមានអរិយធម៌ដ៏យូរលង់ជាងអាយុរបស់ប្រទេសខ្លះរួចទៅហេីយផង។
ស្ទេីរគ្រប់កម្មវិធី មិនថាតូច ឬធំ កម្ពុជាតែងបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន និងយកចិត្តទុកដាក់បំផុត ទាំងអ្នកទទួលរៀបចំផ្ទាល់ផង ពិសេសស្នាមញញឹមមហាគ្រួសារខ្មែរ ដែលតែងទទួលបានការកោតសរសេីរមិនដាច់ពីមាត់ពីគ្រប់ភ្ញៀវពេលបានមកដល់ ហេីយជួបផ្ទាល់។
មាសសុទ្ធមិនខ្លាចភ្លេីង ហេីយកម្ពុជា តែងមានភាពវិជ្ជមានក្នុងបេះដូងគ្រប់ភ្ញៀវទាំងជាតិ និងបរទេសដែលបានស្គាល់កម្ពុជាពិត ហេីយភាគច្រេីនលេីសលប់ប្តេជ្ញាត្រឡប់មកកម្ពុជាជាថ្មី នៅថ្ងៃណាមួយ។ សូមបងប្អូនជួយចែករំលែកការពិតរបស់កម្ពុជា ដោយមិនអាចឱ្យកម្មវិធិតូចមួយ គ្រប់គ្រងដោយបុគ្គលមួយ អាចធ្វេីអ្វីយេីងបាននោះទេ ៕
|