ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា និងម៉ាឡេស៊ី ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ថ្ងៃទី ៖ 13-09-2024, ដោយ​​ Dara007 , 42 Views
                     
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាពិសេសផ្នែកបញ្ញាសិប្បនិមិ្មតដើម្បីកសាង និងពង្រឹងសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត។ នេះជាការបញ្ជាក់ដែលធ្វើឡើងក្នុងជំនួបពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ សមភាគីទាំងពីរ បានជជែកពីលទ្ធផលផ្លែផ្កានៃកិច្ចសហការកន្លងមកដែលរដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ីបានសម្រេចលើវិស័យការងារ និងការបណ្តុះបណ្តាលបច្ចេទេស និងវិជ្ជាជីវៈ។

ក្នុងនោះ លោករដ្ឋមន្រ្តី ហេង សួរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី លើវិស័យការងារ និងសន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឱ្យជោគជ័យដើម្បីផ្តល់ផលប្រយោជន៍ និងផ្លែផ្កាជូនប្រជាពលរដ្ឋទាំងសងខាង។

បន្ថែមពីនេះ លោករដ្ឋមន្រ្តី បានពេញចិត្តចំពោះភាពរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ចសហការគ្រប់វិស័យរបស់ប្រទេសទាំងពីរដែលបានបង្កើតឱកាសឱ្យមានកិច្ចសហការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានជួយបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពកម្លាំងពលកម្មក្នុងទីផ្សារ។

ដោយឡែកលោកឯកអគ្គរាជទូត បានរំឭកពីផ្លែផ្កានៃដំណើរទស្សនៈកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា នៅប្រទេសម៉ាឡេស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។

សម្រាប់លោកឯកអគ្គរាជទូត ការដឹកនាំយ៉ាងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា បានធ្វើឱ្យកម្ពុជាបន្តរីកចម្រើនយ៉ាងឆាប់រហ័ស។

ទន្ទឹមនឹងនេះ លោកឯកអគ្គរាជទូត ក៏បានអរគុណរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដែលបានបន្តជួយសម្របសម្រួលដល់ពលរដ្ឋម៉ាឡេស៊ីដែលកំពុងរស់នៅ សិក្សា និងប្រកបរបរអាជីវកម្មក្នុងប្រទេសកម្ពុជាផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ឡាវៈ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាទៀត ដើម្បីសម្របសម្រួលកិច្ចពិភាក្សាបន្ត ពាក់ព័ន្ធនឹងប្រធានបទខាងលើ ព្រមទាំងរៀបចំឱ្យមានសកម្មភាពមួយចំនួន។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com