ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ហែម វណ្ណឌីលើកទឹកចិត្តឱ្យបន្តអភិវឌ្ឍចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីកម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០
ថ្ងៃទី ៖ 27-07-2024, ដោយ​​ Dara007 , 77 Views
                     
ភ្នំពេញៈ លោក ហែម វណ្ណឌីលើកទឹកចិត្តឱ្យបន្តអភិវឌ្ឍចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីកម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ បណ្តុះស្មារតីចង់ចេះចង់ដឹង និងប្រើប្រាស់ចំណេះដឹងថ្មីៗរបស់ពួកគេ ដើម្បីជាប្រយោជន៍ដល់មនុស្សជាច្រើនទៀត។

ថ្លែងក្នុងកម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ (APT JSO-10) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំពីថ្ងៃទី២២-២៧ ខែកក្កដា ឆ្នាំ២០២៧ នៅក្រុងសៀមរាប បាននាំយកសិស្សអនុវិទ្យាល័យមកពីបណ្តាប្រទេសអាស៊ាន+3 ដើម្បីសិក្សាស្វែងយល់ពីវិទ្យាសាស្ត្រ និងផ្លាស់ប្តូរវប្បធម៌ក្នុងរយៈពេលពេញ មួយសប្តាហ៍ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “ក្មួយៗបានបង្ហាញមិនត្រឹមតែចំណេះដឹង និងសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្មារតីនៃការធ្វើការងារជាក្រុម និងការសហការគ្នា ដែលជាស្នូលនៃសហគមន៍អាស៊ាន+3។” លោកបានសង្កត់ធ្ងន់លើតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ស្របតាមផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០១៥-២០២៥ សំដៅបង្កើនវឌ្ឍនភាពក្នុងតំបន់។

ការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងរបស់កម្ពុជាជាលើកដំបូង បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញឧត្តមភាពផ្នែកវិទ្យាសាស្ត្រ និងវប្បធម៌នវានុវត្តន៍។ លោករដ្ឋមន្ត្រី បានបន្តថា៖ “កម្មវិធីនេះបានផ្តល់ជាវេទិកាមួយ ដើម្បីតម្រង់ទិសដល់អ្នកវិទ្យាសាស្ត្រ និងនវានុវត្តន៍ករជំនាន់ក្រោយរបស់យើង ដើម្បីឱ្យពួគេបន្តទាញយកសក្តានុពលដែលគ្មានដែនកំណត់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ទាំងក្នុងតំបន់ និងពិភពលោក។”

លោកបានលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់បន្តអភិវឌ្ឍចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីកម្មវិធីនេះ បណ្តុះស្មារតីចង់ចេះចង់ដឹង និងប្រើប្រាស់ចំណេះដឹងថ្មីៗរបស់ពួកគេ ដើម្បីជាប្រយោជន៍ដល់មនុស្សជាច្រើនទៀត។ កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ បានបញ្ចប់ទៅដោយស្មារតីសាទរ និងក្តីសង្ឃឹម ដោយអ្នកចូលរួមវ័យក្មេងទាំងនេះបានបង្កើតចំណងមិត្តភាពយូរអង្វែង និងបង្ហាញពីឆន្ទៈចង់ក្លាយជាតួអង្គសំខាន់ក្នុងការអភិវឌ្ឍ វិទ្យាសាស្ត្រសម្រាប់តំបន់អាស៊ាន+៣។

ក្នុងឱកាសនោះ លោក ហែម វណ្ណឌី បានអបអរសាទរដល់យុវជនទាំងអស់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលដ៏ល្អប្រសើររបស់ពួកគេក្នុងរយៈពេលប្រាំថ្ងៃកន្លងមកនេះផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, មូលនិធិអភិវឌ្ឍន៍ជ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com