ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សភាសម្ព័ន្ធសហជីពជាតិកម្ពុជាប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារសំឡេងរបស់សម្តេចធិបតីហ៊ុន ម៉ាណែតផ្ញើជូនដល់អ្នករត់ម៉ូតូឌុបម៉ូតូកង់បី និងអ្នករត់តាក់ស៊ី
ថ្ងៃទី ៖ 17-07-2024, ដោយ​​ Dara007 , 150 Views
                     
ភ្នំពេញៈ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC) តំណាង៧សហភាពសហជីព ដែលមាន ៥៨ សហព័ន្ធសហជីព និងអង្គការ-សមាគម មានសមាជិក-សមាជិកា ជាកម្មករ-និយោជិត គ្រូបង្រៀន និស្សិតបញ្ញវន្តកំពុងបម្រើការនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប វិស័យអប់រំ កសិកម្ម សេវាកម្ម ដឹកជញ្ជូន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារសំឡេងពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ញើជូនចំពោះបងប្អូនអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នករត់តាក់ស៊ី កាលពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០២៤ ដោយសម្តេចមហាបវរធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានផ្តល់អាជ្ញាប័ណ្ណអនុញ្ញាតឲ្យក្រុមហ៊ុន រថយន្តតាក់ស៊ី អគ្គិសនីបរទេស មកប្រកបអាជីវកម្មនៅកម្ពុជាដូចការចោទប្រកាន់របស់ជនអគតិមួយចំនួនតូចនោះទេ។ នេះបើយោងតាមញត្តិរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជាចុះថ្ងៃទី១៧ ខែកក្កដាឆ្នាំ ២០២៤។

ោកសួងហួតប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានបញ្ជាក់តាមរយៈញត្តិនេះថា ការប្រកាសរបស់សម្តេចមហាបវរធិបតីនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ប្រកបដោយឧត្តមគតិជាតិនិងភាពឈ្លាសវៃបំផុត។

លោកបញ្ជាក់ថា៖«យើងខ្ញុំសូមប្រឆាំងនិងថ្កោលទោសដាច់ខាតចំពោះក្រុមជ្រុលនិយមមួយចំនួនតូចបានឆ្លៀតឱកាសកេងចំណេញនយោបាយធ្វើការចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាដោយគ្មានមូលដ្ឋានច្បាស់លាស់ ថាបានផ្តល់អាជ្ញារប័ណ្ណអនុញ្ញាតឲ្យក្រុមហ៊ុន តាក់ស៊ីអគ្គិសនីបរទេស ប្រកបអាជីវកម្មនៅកម្ពុជា ហើយក្រុមនេះបានធ្វើការអំពាវនាវនិងញុះញុងឲ្យបងប្អូនអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នកបើករថយន្តតាក់ស៊ី ធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលថែមទៀតផង។»

ជាមួយគ្នានេះ លោកប្រធានប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក៏អំពាវនាវដល់បងប្អូនអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នកបើកតាក់ស៊ីទាំងអស់ សូមកុំជឿតាមការញុះញុងរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ហើយសូមកុំចូលរួមបាតុកម្មតាមការអំពាវនាវរបស់ពួកនេះឲ្យសោះ ព្រោះវានាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធារណៈ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងបរិស្ថាន បានជំរុញគោលដៅលំហែបៃតង ផ្សារភ្ជាប់នឹងការអភិរក្សពូជសត្វកម្រ ជាមួយ ACCB ដើម្បីបង្កើត ច្រករបៀងទេសចរណ៍បៃតង។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com