ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី និងលោកជំទាវបណ្ឌិត បន្តឧបត្ថម្ភអង្ករជូនដល់កងពលតូចថ្មើរជើងលេខ៥១ យោធិភូមិភាគទី៥
ថ្ងៃទី ៖ 10-07-2024, ដោយ​​ admin , 88 Views
                     
បន្ទាយមានជ័យ : បន្ទាប់ពីបានប្រគល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារ: ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកងពលធំអន្តរាគមន៍លេខ២ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្តនាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ កងទ័ពជើងគោក សម្រាប់ចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានការខ្វះខាត ។

ឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានគោរពថ្លែងអំណរគុណដល់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរដល់សុខទុក្ខរបស់កងកម្លាំង និងក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស តាមរយៈការជួយឧបត្ថម្ភ និងទំនុកបម្រុងផ្សេងៗ តាំងពីដើមរៀងមក ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតហុងគ្រី នឹងលើកទឹកចិត្តឱ្យវិនិយោគិនរបស់ខ្លួនសិក្សាស្វែងយល់ និងពង្រីកឱកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើន។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com