ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ជុំ កុសល ៖ គួរឲ្យសោកស្តាយណាស់ ដែលយុវជនទាំងនេះចាញ់បោកជនបរទេស
ថ្ងៃទី ៖ 05-07-2024, ដោយ​​ admin , 126 Views
                     
ភ្នំពេញ : លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងអាឌិតជាអ្នកអត្ថាធិប្បាយនៅទូរទស្សន៍ CTN បានបង្ហោះសារចំៗថា គួរឲ្យសោកស្តាយណាស់ ដែលយុវជនទាំងនេះចាញ់បោកជនបរទេស បម្រើផលប្រយោជន៍បរទេសដែលមានបំណងបំផ្លាញខ្មែរបែបនេះ ។ បើប្អូនៗពិតជាមានបេះដូងស្រឡាញ់បរិស្ថានពិតប្រាកដមែនប្អូនៗអាចចូលរួមដោយការស្ម័គ្រចិត្តជាមួយអាជ្ញាធរ ឬក្រសួងស្ថាប័នពាក់ព័ន្ធរបស់ជាតិ ដើម្បីធ្វើកិច្ចការនេះបាន ។

សំណេរ លោក ជុំ កុសល បានបន្តលើកឡើងនៅលើបណ្ដាញសង្គមថា ក្រុមនេះគេបាញ់ព្រួញមួយដោយមិនចាំបាច់តម្រង់ក៏ត្រូវសត្វពីរដែរ ប្រសិនបើមិនមានការអនុវត្តច្បាប់ ដោយទុកឲ្យពួកគេធ្វើសកម្មភាពដោយសេរី នោះគឺជាជោគជ័យរបស់ពួកគេមួយបែប ។ នៅពេលមានការអនុវត្តច្បាប់ ពួកគេកាន់តែទទួលបានជោគជ័យ ដោយគេទទួលបានរូបភាពជាក់ស្តែងពីសកម្មភាពសមត្ថកិច្ចចាប់ពួកគេរុញបញ្ចូលរថយន្ត ដើម្បីផ្សព្វផ្សាយចេញទៅក្រៅ ហើយគេយកសកម្មភាពទាំងនេះមកធ្វើជាកម្មវត្ថុវ៉ៃរាជរដ្ឋាភិបាលគ្រប់បណ្តាញរបស់ពួកគេ ។ ត្រូវដឹងថាគោលបំណងសំខាន់បំផុតដែលពួកគេចង់បានគឺ ការចាប់ខ្លួននេះឯង ដើម្បីបង្កើតអង្គហេតុឡើង ហើយយកអង្គហេតុនេះធ្វើជាកម្មវត្ថុតតាំង និងដាក់កំហុសមកលើរាជរដ្ឋាភិបាល ។

លោកបានសង្កត់ធ្ងន់ថា ភាពច្រំដែលនៃសកម្មភាពរបស់ក្រុមនេះមិនមែនជាការបង្ហាញឆន្ទ:ស្រឡាញ់ធម្មជាតិ ចេញមុខការពារធម្មជាតិ ការពារបរិស្ថានដូចការអះអាងរបស់ពួកគេនោះទេ តែវាគឺជាការ អនុវត្តផែនការទុច្ចរិតរបស់គេដើម្បីបំផ្លាញមុខមាត់កម្ពុជាតែប៉ុណ្ណោះ ។

បើតាម លោក ជុំ កុសល សូមប្អូនៗងាកទៅមើលយុវជនមួយក្រុម ដែលកន្លងមកពួកគេបានរួមគ្នាធ្វើសកម្មភាពប្រមូលសម្រាមក្នុងលូនៅក្នុងរាជធានីភ្នំពេញ និងបានធ្វើសកម្មភាពការពារបរិស្ថានជាច្រើនទៀតយ៉ាងច្រើនបានដោយរលូន ដោយមានការសហការពីអាជ្ញាធរថែមទៀត បែបហ្នឹងទើបគេហៅថាអ្នកស្រឡាញ់បរិស្ថានពិតប្រាកដ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ១ឆ្នាំ២០២៤ វិស័យយានយន្តកម្ពុជា ទទួលបានទំហំទុនប្រមាណ ៧៤៦ លានដុល្លារអាម៉េរិក ខណៈការនាំចេញបានកើនឡើងដល់ប្រមាណ ១.១៤០លានដុល្លារអាមេរិក លើសផែនការសម្រាប់ឆ្នាំ២០២៧ មួយផ្នែកធំបានមកពីការវិនិយោគលើការផលិតសំបកកង់រថយន្ត ដែលបច្ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com