ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចតេជោ ហ៊ុន សែន៖ ការសាងសង់ព្រែកជីកហ្វូណន-តេជោ កម្ពុជាមិនរង់ចាំដង្ហើមវៀតណាម
ថ្ងៃទី ៖ 27-04-2024, ដោយ​​ admin , 57 Views
                     
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន៖ ការសាងសង់ព្រែកជីកហ្វូណន-តេជោ គឺកម្ពុជាមិនរង់ចាំដង្ហើមវៀតណាម ដើម្បីធ្វើការដឹកទំនិញចេញតាមទន្លេមេ។

ថ្លែងនៅក្នុងឱកាសអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារ ឧកញ៉ាកម្ពុជាកាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាមានប្រសាសន៍ថា បើវៀតណាមមិនសប្បាយចិត្ត ទំនិញរបស់កម្ពុជាទាំងអស់ដឹកចេញតាមទន្លេមេគង្គអត់រួចទេ កម្ពុជានៅតែពឹងដង្ហើមគេដក ដូចជាអុកស៊ីហ្សែន ដែលត្រូវគេចង់ផ្តាច់ក៏ផ្តាច់ គេចង់ឱ្យក៏បាន តែបើបានសាងសង់ព្រែកជីកហ្វូណន-តេជោនេះរួចហើយ យើងនឹងអាចដឹកទំនិញចេញតាមទន្លេមេគង្គដោយខ្លួនឯង។

សម្តេចតេជោ បានរម្លឹកថា សម្តេចគោរពទៅដល់ព្រះរាជតម្រិះរបស់ព្រះបាទអង្គឌួង។ ជាក់ស្តែងផ្លូវជាតិលេខ៤១ របស់កម្ពុជា គឺជាផ្លូវអង្គឌួង ដែលធ្វើទៅកាន់មាត់សមុទ្រ ហើយព្រះអង្គក៏មានព្រះរាជតម្រិះជីកព្រែកជីកនេះដែរ ប៉ុន្តែធ្វើមិនបាន ឥឡូវដល់ជំនាន់យើងត្រូវតែធ្វើហើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះក៏ជាសារដាស់តឿនចំពោះវៀតណាមថា មូលហេតុអីបានជាកម្ពុជាត្រូវសម្រេចធ្វើព្រែកជីកហ្វូណនតេជោនេះ, មូលហេតុគឺដោយសារវាលំបាកពេកហើយកម្ពុជាត្រូវបង់ថ្លៃការ, ប្រកួតប្រជែងរបស់យើងមិនឈ្នះគេនោះទេ ប៉ុន្តែបើបានព្រែកជីកហ្វូណន-តេជោនេះ ការប្រកួតប្រជែងរបស់យើងនឹងមានលក្ខណៈប្រហាក់ប្រហែល (ថ្លៃភ្លើង ថ្លៃដឹកជញ្ជូន ថ្លៃពលកម្ម) យើងអាចប្រកួតប្រជែងជាមួយគេបាន ប៉ុន្តែគ្រាន់តែយើងបង់ថ្លៃដឹកជញ្ជូនប្រគល់ទៅឱ្យវៀតណាមជាប្រចាំនោះទេ វាគ្រប់គ្រាន់ល្មមនឹងបាត់បង់នូវភាពប្រកួតប្រជែងរបស់កម្ពុជាហើយ។

សម្តេចតេជោ ហ៊ុន សែន បានអះអាងជាថ្មីថា «សុំឱ្យថ្នាក់ដឹកនាំវៀតណាមយល់ដល់ខ្ញុំដែលបង្ខំចិត្តត្រូវនិយាយដោយមូលហេតុថា មេដឹកនាំវៀតណាមមិនអាចគ្រប់គ្រងថ្នាក់ក្រោមបានទេ ហើយខ្ញុំក៏កាន់តែត្រូវ និយាយដោយសារជនក្បត់ជាតិចេញមកប្រឆាំងនឹងព្រែកជីកហ្វូណនតេជោ ខ្ញុំអំពាវនាវជនរួមជាតិកម្ពុជាគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏សូមទូន្មានទៅប្រទេសមួយចំនួន ដែលចាប់យកបញ្ហាព្រែកជីកហ្វូណន-តេជោ ដើម្បីប្រឆាំងនឹងកម្ពុជាសូមបញ្ឈប់ទៅ។ សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយទុនប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
បាត់ដំបងៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងថា សហគមន៍កសិកម្មទំនើប នឹងបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន ដើម្បីធ្វើការដាំដុះបន្លែ និងមានទីផ្សារត្រឹមត្រូវ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com