ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កូនប្រុសពៅ នាយករដ្ឋមន្រ្តី ដណ្ដើមបានមេដាយមាស ផ្នែកគណិតវិទ្យា នៅអាស៊ី
ថ្ងៃទី ៖ 08-05-2024, ដោយ​​ admin , 60 Views
                     
ភ្នំពេញ : កូនប្រុសពៅ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវ ពេជ ច័ន្ទមុន្នី ដែលត្រូវជាចៅ សម្ដេចតេជោ ហ៊ុន សែន គឺ កុមារា ហ៊ុន ពេជមុនី រិទ្ធិសិទ្ធិ ដណ្ដើមបានមេដាយមាស ផ្នែកគណិតវិទ្យា នៅអាស៊ី ។ ដោយគិតមកទល់ពេលនេះដណ្ដើមបានមេដាយមាសចំនួន៤មកហើយ ។

យោងតាមសំណេរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្ដាញសង្គម អបអរសាទរកូនប្រុស រិទ្ធិសិទ្ធិ ដែលទទួលបានមេដាយមាស ក្នុងការប្រឡងគណិតវិទ្យានៅអាស៊ី Singapore & Asian Schools Math Olympiad (SASMO) ឆ្នាំ ២០២៤។

សំណេរដដែលបានបញ្ជាក់ថា អ្វីដែលកាន់តែពិសេសនោះ គឺ រិទ្ធិសិទ្ធិ ទើបតែរៀនថ្នាក់មត្តេយ្យនៅឡើយ ប៉ុន្តែមានសមត្ថភាពប្រលងបានទទួលជ័យលាភី នូវវិញ្ញាសាសម្រាប់សិស្សថ្នាក់ទី១។ រិទ្ធិសិទ្ធិ ត្រូវបានអនុញ្ញាតអោយប្រលងវិញ្ញាសាថ្នាក់ទី១ (ទោះជានៅរៀនត្រឹមថ្នាក់មត្តេយ្យក៏ដោយ) ដោយសារគាត់ធ្លាប់បានទទួលមេដាយមាស ៤ដង ក្នុងការប្រលងគណិតវិទ្យា ក្នុងកម្មវិធីប្រលងអន្តរជាតិ Caribou Contest ដែលជាកម្មវិធីប្រលងគណិតវិទ្យាថ្នាក់អន្តរជាតិតាមប្រព័ន្ធអនឡាញផងដែរ។ «នេះជាថ្នាំប៉ូវកម្លាំងដ៏ពិសេស និងស័ក្តសិទ្ធិសម្រាប់ប៉ានិងម៉ាក់»៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រាជរដ្ឋាភិបាល សម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុនកូរ៉េនៅកម្ពុជា ដើម្បីទាក់ទាញ និងបង្កើនការអ្នកវិនិយោគរលកថ្មីរបស់កូរ៉េឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com