ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កំពង់ស្ពឺសង្រ្កាន្តឆ្នាំ២០២៤ ទទួលបានភ្ញៀវទេសចរចូលរួមកម្សាន្ដជាង២ លាននាក់
ថ្ងៃទី ៖ 17-04-2024, ដោយ​​ Dara007 , 139 Views
                     
កំពង់ស្ពឺៈ រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី១៣, ១៤, ១៥, ១៦ ខែមេសា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរមកលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្ត និងនៅតាមរមណីដ្ឋានសហគមន៍មានចំនួនសរុបជាង ២លាន កើនឡើង៣០ភាគរយ។

 លោក សរ សុពុត្រា អភិបាលរង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដកំពង់ស្ពឺ បានឱ្យបានដឹងថា ភ្ញៀវទេសចរផ្ទៃក្នុងដែលមកលេងកម្សាន្ត ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ ក្នុងរយៈពេល៤ថ្ងៃមានចំនួនសរុបប្រមាណ ២,០៤២,០៨៥នាក់ បើធៀបរយៈពេល៣ថ្ងៃដូចគ្នាឆ្នាំ២០២៣ សរុប ៤៨២,០៩០នាក់ កើនឡើង ៣២៤% ក្នុងនោះរួមមាន៖ ក. ភ្ញៀវទេសចរជាតិ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ចំនួន  ២,០៤១,០០៧នាក់ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ សរុប ៤៨១,៧៦៥នាក់ កើនឡើង ៣២៤% ។ ខ. ភ្ញៀវទេសចរអន្តជាតិ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ចំនួន ១,០៧៨នាក់ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ សរុប ៣២៥នាក់ កើនឡើង ២៣២% ។

លោក សរ សុពុត្រាបានបញ្ជាក់ថា ក្នុងនោះផងដែរ ភ្ញៀវទេសចរផ្ទៃក្នុងដែលមកព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ក្នុងថ្ងៃនីមួយៗរយៈ៤ថ្ងៃមានចំនួន៖ ភ្ញៀវទេសចរ ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ ថ្ងៃទី១ +ភ្ញៀវជាតិ ២៥៩,៧៨២នាក់+អន្តរជាតិ ៥៨ នាក់ ភ្ញៀវទេសចរ ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ ថ្ងៃទី២ +ភ្ញៀវជាតិ ៣០៥,៥២៥ នាក់ +អន្តរជាតិ ២៦៥ នាក់ ភ្ញៀវទេសចរ ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ ថ្ងៃទី៣ +ភ្ញៀវជាតិ ៦៣៩៧៦០ នាក់ +អន្តរជាតិ ៣៤៥ នាក់ ភ្ញៀវទេសចរ ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ ថ្ងៃទី៤ +ភ្ញៀវជាតិ ៨៣៥,៩៤០ នាក់ +អន្តរជាតិ ៤១០ នាក់ ។

លោក សរ សុពុត្រា បន្ដថា ការរៀបចំកំពង់ស្ពឺសង្ក្រាន្តនៅទីតាំងចំនួន២១ ដោយមានការរៀបចំលេងល្បែងប្រជាប្រិយប្រពៃណីជាតិគ្រប់ប្រភេទ ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង វាយក្អម ដណ្ដើមស្លឹកឈើ ក្លែងឆាបកូនមាន់ និងមានការប្រគំតន្ត្រីរាំលេងកម្សាន្ត និងកម្មវិធីប្រដាល់គុណខ្មែរ ព្រមទាំងមានប្រឡងចម្រៀង និងឆ្លើយសំនួរចំណេះដឹងអំពីការងារផងដែរ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ៕

លោក សរ សុពុត្រា បានបន្ថែមថា ក្នុងរយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តកំពង់ស្ពឺឆ្នាំនេះ គឺមានការប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ព្រមទាំងទទួលបានការសប្បាយរីករាយ ផងដែរ ក្រោមការរៀបចំ និងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
បាត់ដំបងៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងថា សហគមន៍កសិកម្មទំនើប នឹងបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន ដើម្បីធ្វើការដាំដុះបន្លែ និងមានទីផ្សារត្រឹមត្រូវ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com