ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
រថយន្តប្រមាណ ៥០០គ្រឿង ក្នុងព្រឹត្តិការណ៍ «ឦសាន Overland លើកទី៣» ផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតំបន់ភូមិភាគឦសាន
ថ្ងៃទី ៖ 21-11-2026, ដោយ​​ Dara007 , 22 Views
                     
ភ្នំពេញៈ រថយន្តប្រមាណ ៥០០គ្រឿង ក្នុងព្រឹត្តិការណ៍ «ឦសាន Overland លើកទី៣» ផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតំបន់ភូមិភាគឦសាន ដើម្បីលើកស្ទួយចលនាទេសចរណ៍ក្នុងស្រុក ស្របតាមទស្សនទាន «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» និង «ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដី»។

ថ្លែងក្នុងពិធីបើកក្បួនរថយន្តព្រឹត្តិការណ៍ «ឦសាន Overland លើកទី៣» ដោយមានការចូលរួមពីក្រុមអ្នកស្រឡាញ់រថយន្ត កីឡាករ កីឡាការិនី ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងក្រុមការងាររៀបចំព្រឹត្តិការណ៍ និងសាធារណជនប្រមាណ ២.០០០នាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ «ឦសាន Overland» មានសារៈសំខាន់ក្នុងការចូលរួមលើកស្ទួយចលនាទេសចរណ៍ក្នុងស្រុក ស្របតាមទស្សនទាន «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» និង «ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដី» តាមរយៈការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតំបន់ភូមិភាគឦសាន ជាពិសេសខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដោយបង្ហាញពីភាពស្រស់ស្អាតនៃធម្មជាតិ ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងភាពទាក់ទាញនៃម្ហូបអាហារប្រចាំតំបន់។

ជាមួយគ្នានេះដែរ លោកក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមរថយន្ត CPG រួមជាមួយក្រុមនិយាយពីឡាន (TAC) ក្រុមគោព្រៃមណ្ឌលគិរី ក្រុមដំរីឦសាន និងក្រុមអ្នកដើរព្រៃកម្ពុជា (CAT) ព្រមទាំងអាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំ និងសម្របសម្រួលឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តរៀបចំព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ ដើម្បីបង្កើនចំនួនអ្នកចូលរួម និងពង្រីកវិសាលភាពពីថ្នាក់ជាតិឈានទៅកាន់អន្តរជាតិ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ «ឦសាន Overland» បានរៀបចំ ចំនួន៣លើកមកហើយ ដោយលើកទី១ នៅឆ្នាំ២០២៤ មានអ្នកចូលរួមជាតិ និងអន្តរជាតិប្រមាណ ១,១៤០នាក់ និងរថយន្តចំនួន ២៨៥គ្រឿង។

សម្រាប់លើកទី៣ ក្នុងឆ្នាំ២០២៦ នេះ គ្រោងមានអ្នកចូលរួមប្រមាណ ២,០០០នាក់ និងរថយន្តប្រមាណ ៥០០គ្រឿង ដោយក្បួនរថយន្តនឹងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង១រសៀលថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦ -ប្រេងសាំង ៤ ០៥០ រៀល/លីត្រ -ប្រេងម៉ាស៊ូត ៤ ៩០០ រៀល/លីត្រ ៕ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com