ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា កូរ៉េ បើកទំព័រថ្មីពង្រឹងកិច្ចសហប្រតិបត្តិការបញ្ជូន-ទទួលពលកររដូវកាលកម្ពុជា
ថ្ងៃទី ៖ 20-11-2026, ដោយ​​ Dara007 , 37 Views
                     
ភ្នំពេញៈ ក្រសួងការងារ និងខេត្តឈុងឆុងណាមដូ នៃសាធារណរដ្ឋកូរ៉េ បានបើកទំព័រថ្មីពង្រឹងកិច្ចសហប្រតិបត្តិការបញ្ជូន-ទទួលពលកររដូវកាលកម្ពុជា ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារនៅខេត្តឈុងឆុងណាមដូ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក គីម មីនសួ (Kim Minso) នាយករដ្ឋបាលខេត្តឈុងឆុងណាមដូ (Chungcheongnam-do) នៃសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីផ្លាស់ប្តូរយោបល់អំពីការបង្កើតកិច្ចសហប្រតិបត្តិការបញ្ជូនពលកររដូវកាលកម្ពុជាទៅធ្វើការនៅខេត្តឈុងឆុងណាមដូ។

នាឱកាសនេះ លោករដ្ឋមន្ត្រីបានស្នើដល់រដ្ឋបាលខេត្តឈុងឆុងណាមដូ ជួយផ្ដោតយកចិត្តទុកដាក់ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅទីនោះ ជាពិសេសជួយបណ្តុះបណ្តាលជំនាញកសិកម្មបែបទំនើបបន្ថែមទៀតដល់ពួកគេ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏កំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ប្រជាពលរដ្ឋដែលចេញទៅធ្វើការនៅក្រៅប្រទេស និងអតីតពលករដែលបានធ្វើមាតុភូមិនិវត្តន៍មកស្រុកកំណើតវិញផងដែរ។

ជាការឆ្លើយតប លោក គីម មីនសួ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានឯកភាពបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការបញ្ជូលពលកររដូវកាលកម្ពុជាទៅធ្វើការនៅខេត្តឈុងឆុងណាមដូ។

លោកបានគូសបញ្ជាក់ថា ខេត្តឈុងឆុងណាមដូ គឺជាខេត្តគំរូមួយរបស់សាធារណរដ្ឋកូរ៉េក្នុងការទទួលយកពលកររដូវកាលបរទេស ជាពិសេសក្នុងវិស័យកសិកម្ម។

លោក គីម ក៏បានចាត់ទុកជំនួបពិភាក្សាលើកដំបូងនេះថាជាចំណុចចាប់ផ្តើមដ៏សំខាន់ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានាពេលអនាគត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពង់ចាមៈ សម្ដេចធិបតី ថ្លែងថា ក្រុមហ៊ុនជប៉ុន បានសម្រេចចិត្តបោះទុនវិនិយោគផលិតគ្រាប់ខ្ចៅផ្ដាច់មុខ នៅក្នុងប្រទេសកម្ពុជា ដើម្បីចែកចាយទៅកាន់ប្រទេសផ្សេងៗនៅក្នុងតំបន់។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com