ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ៣នាក់ ទៅតុលសការ ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស(ម៉ូតូ)...
ថ្ងៃទី ៖ 08-05-2024, ដោយ​​ admin , 79 Views
                     
បន្ទាយមានជ័យ​ : កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ នៅនៅវេលាម៉ោង១២ និង៥៥នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១.ឈ្មោះ​ ណាត ស៊ីធៀម (សី) ភេទប្រុស អាយុ១៦ឆ្នាំ​ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត,២.ឈ្មោះ​ មុត សំនិត (តូច) ភេទប្រុស អាយុ១៥ឆ្នាំ​ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត,​៣.ឈ្មោះ​ សឿត វីននី ភេទប្រុស អាយុ១៥ឆ្នាំ​ ជនជាតិខ្មែរ ទីលំនៅ បច្ចុប្បន្ន ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត​ ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស(ម៉ូតូ) ប្រព្រឹត្តកាលពីវេលាម៉ោង០២និង៣០នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច មណ្ឌល១ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត​ ព្រមទាំងដកហូតវត្ថុតាង​ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ផ្លាកលេខ ភ្នំពេញ 1AP-3243 ចំនួន០១ គ្រឿង​ (ប្រគល់ជូនជនរងគ្រោះវិញ)។ ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ​ ម៉ី ចិត្ត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ​ ទីលំនៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា​ កាលពីវេលាម៉ោង០២ និង៣០នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤​ជនសង្ស័យ០១ក្រុមមានគ្នាចំនួន០៣នាក់ បានធ្វើសកម្មភាពលួចកាច់សោរកម៉ូតូរបស់ជនរងគ្រោះនៅជិតកន្លែងដេក បន្ទាប់មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងចុះទៅកន្លែងកេីតហេតុ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ជនសង្ស័យចំនួន០៣នាក់ និងដកហូតវត្ថុតាង ហើយនាំមកមូលដ្ឋានក្រុងប៉ោយប៉ែត ដើម្បីសួរនាំនិងកសាង សំណុំរឿងចាត់ការតាមនីតិវិធី។    

ក្រោយឃាត់ខ្លួន​និងសួរចម្លេីយ ជនសង្ស័យ​បានឆ្លើយសារ​ភាពថា​ ខ្លួនពិតជាបានលួចកាច់សោរយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។​ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាងជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ចាត់ការបន្តតាមនីតិវិធី​។ ​ 

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ ​

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃពុធ​ ទី០៨​ ខែឧសភា​ ឆ្នាំ​២០២៤ ដើម្បីអនុវត្តតាមនីតិវិធី​៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រាជរដ្ឋាភិបាល សម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុនកូរ៉េនៅកម្ពុជា ដើម្បីទាក់ទាញ និងបង្កើនការអ្នកវិនិយោគរលកថ្មីរបស់កូរ៉េឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com