ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេច ហ៊ុន សែន ប្រាប់អ្នកព័ត៌មាន The Cambodia Daily ថា សូមពាក់វ៉ែនតាមើលផងប្រសិនភ្នែកមិនល្អ
ថ្ងៃទី ៖ 02-05-2024, ដោយ​​ admin , 75 Views
                     
ភ្នំពេញ : ក្រោយចុះផ្សាយចោទភរិយានាយករដ្ឋមន្រ្តីថា ទទួលសំណូកពីលោក គុណ ញឹម អគ្គនាយកគយនៅកម្ពុជា ថ្នូរនឹងការសុំពន្យាចូលនិវត្តន៍ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រតិកម្មភ្លាមៗផងដែរ ក្នុងនាមលោកជាអ្នកដឹងរឿង ។

បើតាមសំណេរសម្ដេចតេជោ ហ៊ុន សែន បានសរសេរតាមបណ្ដាញសង្គមថា បើចេះឲ្យគេកោតបើឆោតឲ្យគេអាណិត។ ហេតុតែប្រឆាំងគ្រប់រឿងបានថ្មីៗនេះកាសែតប្រឆាំងដែលអះអាងថាមានមន្ត្រីគយនិយាយថាលោកគុណ ញឹម យកលុយមកសូកប្រពន្ធហ៊ុន ម៉ាណែតដើម្បីបានពន្យាអាយុចូលនិវត្តន៍ដល់ឆ្នាំ២០២៨។

សម្ដេចតេជោ បញ្ជាក់ «មុនដំបូងខ្ញុំសម្រេចឲ្យចូលនិវត្តន៍ត្រឹម ឆ្នាំ២០២៥តែក្រោយមកតាមសំណើរ ឯកឧត្តមអូន ពន្ធមុនីរត្ឋ័និងពិនិត្យលើ ភាពចាំបាច់នៃកំណែទម្រង់គយនិង គុណសម្បត្តិរបស់សាមីខ្លួនខ្ញុំបាន សម្រេចឲ្យឯកឧត្តមគុណ ញឹមចូល និវត្តន៍នៅឆ្នាំ២០២៨» ។

សម្ដេចតេជោ បន្ថែមទៀតថា បន្ថែមលើនោះខ្ញុំក៏បានសម្រេចឲ្យ អគ្គនាយករងពីររូបទៀតបានចូល និវត្តន៍នៅឆ្នាំ២០២៨ផងដែរដើម្បី ក្លាយជាក្រុមដឹកនាំបន្តកំណែទម្រង់ គយប្រកបដោយជោគជ័យ។ សូមមើលឯកសារជូនភ្ជាប់ជាមួយដើម្បីមើលឲ្យឈប់ល្ងង់។«សូមពាក់ វ៉ែនតាមើលផងប្រសិនភ្នែកមិនល្អ ជៀសវាងមើលច្រឡំថ្ងៃខែឆ្នាំ»។ ចំណែកវីដេអូជាដំណាក់ទីមួយដែល ខ្ញុំលើកឡើងខាងលើដែលមិនអាច យកមកជំនួសឯកសារនេះបានឡើយ»។ ហេតុអ្វីបានពួកអ្នកមកវាយប្រហារ ប្រពន្ធហ៊ុន ម៉ាណែតដែលជាកូនប្រសារខ្ញុំទៅវិញឬមកពីល្ងង់?៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រាជរដ្ឋាភិបាល សម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុនកូរ៉េនៅកម្ពុជា ដើម្បីទាក់ទាញ និងបង្កើនការអ្នកវិនិយោគរលកថ្មីរបស់កូរ៉េឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com