ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្ដ្រី៖ ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច
ថ្ងៃទី ៖ 07-05-2024, ដោយ​​ Dara007 , 68 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់យើង កាន់តែមានប្រសិទ្ធភាព និង មានលទ្ធភាពតភ្ជាប់ ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀត ក្នុងតំបន់ និង លើសកលលោក។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ»នាថ្ងៃទី៧ ខែឧសភាឆ្នាំ២០២៤នេះ សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថាប្រព័ន្ធបញ្ជរតែមួយជាតិនឹងក្លាយទៅជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថល សម្រាប់ធ្វើធុរកិច្ចដែលធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់កម្ពុជាកាន់តែមានប្រសិទ្ធភាព និងមានលទ្ធផលតភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថល សម្រាប់ធុរកិច្ចផ្សេងទៀតក្នុងតំបន់និងលើសកលលោក។

សម្តេចធិបតីរំពឹងថា ប្រព័ន្ធបញ្ជរតែមួយជាតិនឹងក្លាយទៅជាគំរូជោគជ័យមួយថ្មីបន្ថែមទៀត នៃការខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងស្ថាប័ន នៃរដ្ឋាភិបាលដែលបានជម្នះនូវការលំបាកទាំងឡាយ នៅក្នុងដំណើរការការសម្រុះសម្រួលស្ថាប័ន ដូច្នេះប្រព័ន្ធបញ្ជតែមួយជាតិ គឺអាចចាត់ទុកបានថា ជាជោគជ័យរួមគ្នា នឹងជាសមិទ្ធផលរបស់ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារតាមអភិក្រម គ្រប់រូបភាព នៃប្រព័ន្ធតួអង្គតែមួយ។

ជាងនេះទៅទៀត ការធ្វើការរួមគ្នាប្រកបដោយជោគជ័យ ក៏បានហុចផលឱ្យវិស័យឯកជននឹងទទួលបានផលប្រយោជន៍ជាច្រើន ពីប្រព័ន្ធបញ្ជរតែមួយជាតិ មានជាអាទិ៍ ដូចជាចំណេញពេល កាត់បន្ថយចំណាយជាដើម។ សម្ដេចធិបតីបានបញ្ជាក់ថា ការតភ្ជាប់គ្នាជាខ្សែច្រវាក់ នៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ពីប្រព័ន្ធមួយទៅប្រព័ន្ធមួយទៀតរបស់ក្រសួងស្ថាប័នចំនួន២១តាមរយៈថ្នាល ផ្លាស់ប្តូរទិន្នន័យកម្ពុជា ដែលអនុញ្ញាតឱ្យកម្ពុជាបង្កើតនូវសេវាអេឡិចត្រូនិកជាច្រើនផ្សេងទៀត ដោយកាត់បន្ថយនូវនីតិវិធីស្មុគស្មាញនិងពេលដ៏ច្រើន គួរឱ្យកត់សម្គាល់។

សម្តេចធិបតីបន្ថែមទៀតថា ការកសាងប្រព័ន្ធអេកូឡូស៊ីនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានបែបនេះ ពិតជាមានសារៈសំខាន់ ដែលអាចបង្កើតជាគំរូនិងក្របខ័ណ្ឌ ការងារថ្មីមួយទៀត ដែលអាចបង្កើតជាគំរូឬក្របខ័ណ្ឌការងារជាថ្មី ដែលជាមូលដ្ឋានសម្រាប់យកទៅប្រើប្រាស់ក្នុងការលើកស្ទួយបរិយាកាសធុរកិច្ច និងការសម្រួលពាណិជ្ជកម្មក៏ដូចជាការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាជារួមតែម្តង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រាជរដ្ឋាភិបាល សម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុនកូរ៉េនៅកម្ពុជា ដើម្បីទាក់ទាញ និងបង្កើនការអ្នកវិនិយោគរលកថ្មីរបស់កូរ៉េឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com