ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សាលារាជធានីភ្នំពេញ បើក «វគ្គបណ្តុះបណ្តាល ស្តីពីការតាក់តែងលិខិតរដ្ឋបាល​ »
ថ្ងៃទី ៖ 08-05-2024, ដោយ​​ admin , 70 Views
                     
ភ្នំពេញ : អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានវាយតម្លៃខ្ពស់ចំពោះទីចាត់ការគ្រប់គ្រងធនធានមនុស្ស​ នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងប្រធានបទ «វគ្គបណ្តុះបណ្តាល ស្តីពីការតាក់តែងលិខិតរដ្ឋបាល​ » ដើម្បីឱ្យមន្ត្រីរាជការ-មន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ និងតាមមន្ទីរ-អង្គភាពជំនាញ ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ទទួលបាននូវចំណេះដឹង-ធាតុចូលផ្សេងៗ ពាក់ព័ន្ធនឹងការតាក់តែងលិខិតស្នាមរដ្ឋបាល ដែលជាមធ្យោបាយទំនាក់ទំនងក្នុងទម្រង់លាយលក្ខណ៍អក្សរ រវាងអង្គភាពមួយ ជាមួយអង្គភាពមួយទៀត ឬទំនាក់ទំនងផ្ទៃក្នុងអង្គភាព​ហើយចំណេះដឹងលើការតាក់តែងលិខិតរដ្ឋបាលនេះ នឹងចូលរួមបង្កើនគុណផលការងាររបស់មន្ត្រី ក្នុងការបំពេញការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។

តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក កើត ឆែ បានថ្លែងអំណរគុណចំពោះ លោក ស៊ុក សង្វារពេជ្រ នាយករងរដ្ឋបាលសាលរាជធានីភ្នំពេញ និងជាគ្រូឧទ្ទេស នៃវគ្គបណ្តុះបណ្តាល ដែលបានចងក្រងឯកសារសម្រាប់ការធ្វើបទបង្ហាញ ហើយនេះជាលើកទីពីរហើយ ដែលទីចាត់ការគ្រប់គ្រងធនធានមនុស្ស បានរៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទនេះឡើង ដោយលើកទី១ បានរៀបចំកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ហើយវគ្គបណ្តុះបណ្តាលលើកនេះ​ក៏នឹងពង្រឹង និងផ្តល់ចំណេះដឹងថ្មីៗបន្ថែមទៀតជូនសមាសភាពចូលរួមទាំងអស់ឱ្យស្របតាមបម្រែបម្រួលបរិយាកាសរដ្ឋបាល។

លើសពីនេះ លោក កើត ឆែ បានជូនពរឱ្យដំណើរការ នៃវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ទទួលបានជោគជ័យតាមការគ្រោងទុក​ និងស្នើដល់អ្នកចូលរួមទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមឱ្យបានពេញលេញ ខិតខំត្រងត្រាប់ទទួលនូវចំណេះដឹង និងបទពិសោធន៍នានា ហើយក្នុងករណីដែលមានចម្ងល់ ត្រូវលើកជាសំណួរដើម្បីស្នើសុំការបកស្រាយ និងត្រូវស្នើសុំឯកសារបន្ថែម ពីលោកគ្រូឧទ្ទេស។

មុននឹងបញ្ចប់ លោកអភិបាលរង ក៏បានសួរដល់សិក្ខាកាមទាំងអស់ពីសំណួរអំពីការគាំទ្រការជីកព្រែកហ្វូណន-តេជោ ហើយក៏ទទួលបានការឆ្លើយលើកដៃគាំទ្រយ៉ាងខ្លាំងក្លា ដូច្នេះខ្ញុំក៏បានស្នើដល់សិក្ខាកាមចូលរួមដូររូបភាព Profile ដោយមានស៊ុមឌីហ្សាញគាំទ្រការជីកព្រែកហ្វូណន-តេជោ នៅក្នុងប្រព័ន្ធបណ្តាញសង្គមនានារបស់ខ្លួន ប្រកបដោយសេចក្តីរីករាយ និងមោទកភាពជាតិ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រាជរដ្ឋាភិបាល សម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុនកូរ៉េនៅកម្ពុជា ដើម្បីទាក់ទាញ និងបង្កើនការអ្នកវិនិយោគរលកថ្មីរបស់កូរ៉េឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com