ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដីកម្ពុជា ចេញមុខការពារភរិយា
ថ្ងៃទី ៖ 04-05-2024, ដោយ​​ Dara007 , 79 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដីកម្ពុជា ចេញមុខការពារភរិយា និងបង្ហាញធាតុពិតដែលបានលះបង់ជាច្រើននៅក្នុងសង្គម ខណៈមានការផ្សព្វផ្សាយ ចោទប្រកាន់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ទទួលសំណូកលុយ ពីលោក គុណ ញឹម ដើម្បីពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨ ។

ថ្លែងក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចេញមុខការពារភរិយា ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី គឺជាភរិយាមួយរូបដែលមិនលូកលាន់ការងារស្វាមីជាដាច់ខាត សូម្បីរឿងតូចតាច ដូច្នេះកុំនិយាយដល់រឿងអន្ដរាគមន៍តំណែងមន្រ្ដី គឺភរិយារបស់សម្ដេចមិនធ្វើនោះទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃមុន លោកជំទាវសួរសម្ដេចថា ម៉េចបានគេជេរសម្ដេចថាជាយួនជនផ្ដាច់ការ និងថាពុករលួយ សម្ដចតបប្រាប់លោកជំទាវវិញថា ធ្វើម៉េចបើជាប្រពន្ធនាយករដ្ឋមន្រ្ដីទៅហើយ ដូច្នេះត្រូវតែប្រឈមនឹងបញ្ហាខ្លះៗ។

សម្ដេចបានបញ្ជាក់ថា ប្រជាពលរដ្ឋបានឃើញសកម្មភាពរបស់លោកជំទាវជាច្រើនក្នុងសង្គម តាមរយៈសកម្មភាពនានា ដូចជា សកម្មភាពកាលជំនានកូវីដ១៩ជាដើម កិច្ចការសង្គមជាមួយក្រុមគ្រូពេទ្យ TYDA ការចុះមូលដ្ឋានជួយប្រជាពលរដ្ឋ និងជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋជាដើម ពិសេសគឺភាពសាមញ្ញារបស់លោកជំទាវ និងមានភាពរួសរាយរាកទាក់ទោះបីលោកជំទាវក្លាយជាស្ត្រីទី១ ក៏មិនប្រែប្រួលឡើយ។

លោកជំទាវបានបញ្ចប់ការសិក្សាបរិញ្ញាបត្រឱសថសាស្ត្រនៅសាកលវិទ្យាល័យជាតិសុខាភិបាល និងបានបន្តបរិញ្ញាបត្រជាន់ខ្ពស់នៅសហរដ្ឋអាមេរិក ជំនាញសុខភាពសាធារណៈ ចប់ទៅក៏បន្តថ្នាក់បណ្ឌិតនៅចក្រភពអង់គ្លេស។ ពេលគាត់ត្រឡប់មកវិញ ក្រសួងសុខាភិបាលក៏សុំឱ្យលោកជំទាវធ្វើការជួយក្រសួងបម្រើប្រជាជនដែរ តែលោកជំទាវមានឆន្ទៈចង់ចុះជួយប្រជាជនដោយផ្ទាល់នៅមូលដ្ឋានក្នុងលក្ខណៈសាមញ្ញ ហើយមកដល់ម៉ោងនេះក៏លោកជំទាវមិនប្រែប្រួលដែរ គឺនៅតែយកចិត្តទុកដាក់លើសុខភាពសាធារណៈ ពិសេសជាមួយសមាគមពេទ្យ TYDA។

សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដែលចេញមកជួយការពារគ្រួសាររបស់សម្ដេច នៅពេលមានក្រុមប្រឆាំងចេះតែយករឿងផ្សេងៗមកវាយប្រហារ ដោយគ្មានមូលដ្ឋានច្បាស់លាស់។ សម្ដេចថា ក្នុងនាមជាប្ដី គឺត្រូវតែការពារកិត្តិយសភរិយា និងគ្រួសារ មិនឱ្យអ្នកណាមកបំពានបានឡើយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រាជរដ្ឋាភិបាល សម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុនកូរ៉េនៅកម្ពុជា ដើម្បីទាក់ទាញ និងបង្កើនការអ្នកវិនិយោគរលកថ្មីរបស់កូរ៉េឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com