ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ថ្ងៃស្អែកនេះ ពិព័រណ៍ការងារ និងមគ្គទេស៍អាជីព នឹងចាប់ផ្តើមដោយផ្តល់ឱកាសការងារជាង ៥ពាន់ កន្លែងដល់យុវជន
ថ្ងៃទី ៖ 08-05-2024, ដោយ​​ Dara007 , 54 Views
                     
ភ្នំពេញៈ នៅថ្ងៃស្អែកនេះ ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព នឹងត្រូវចាប់ផ្តើមហើយ ដោយមានរយៈពេល២ថ្ងៃជាប់គ្នា គឺនាថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅអាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់។ ក្រុមហ៊ុន និងសហគ្រាសធំៗចំនួន ២០ ក៏បានត្រៀមរួចរាល់ផងដែរ ក្នុងការផ្តល់ឱកាសការងារភ្លាមៗសរុបចំនួន ៥៤០០ កន្លែងដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។

ពិព័រណ៍ការងារដ៏ធំនេះ ត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO)។ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារអាចចូលរួមទស្សនាដោយសេរី ដើម្បីស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន/សហគ្រាសធំៗជាច្រើនដែលនឹងទៅជ្រើសរើសបុគ្គលិកផ្ទាល់ភ្លាមៗក្នុងមុខតំណែង និងជំនាញជាច្រើន។ អ្នកចូលរួមក៏អាចទទួលបានគន្លឹះសំខាន់ៗដើម្បីត្រៀមខ្លួនចូលទីផ្សារការងារនៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹងដែលមានការចូលរួមពីវាគ្មិនដែលមានបទពិសោធន៍ជាច្រើនរូបផងដែរ។

លោកសែម សុផា ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកជ្រើសរើស និងបណ្តុះបណ្តាលធនាគារ Wing បានឱ្យដឹងថាមកដល់ពេលនេះធនាគារ Wing បានត្រៀមខ្លួនរួចរាល់ហើយដើម្បីរង់ចាំទទួលស្វាគមន៍ចំពោះបងប្អូនសាធារណជនទូទៅ ពិសេសបងប្អូនសិស្ស/និស្សិត ដែលចង់បានឱកាសការងារធ្វើជាមួយ WING។

លោកបន្ថែមថា«ក្នុងរយៈពេល២ថ្ងៃនេះ យើងមិនត្រឹមតែនាំយកឱកាសការងារជាច្រើនកន្លែង និងជាច្រើនមុខតំណែងប៉ុណ្ណោះទេ យើងក៏មានកាដូរអនុស្សាវរីយ៍ជាច្រើនផ្តល់ជូនដល់អ្នកចូលរួមផងដែរ»។

ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព ឆ្នាំ២០២៤ នេះ រំពឹងថានឹងទាក់ទាញយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ រាប់ពាន់នាក់មកចូលរួមទស្សនា ស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រាជរដ្ឋាភិបាល សម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុនកូរ៉េនៅកម្ពុជា ដើម្បីទាក់ទាញ និងបង្កើនការអ្នកវិនិយោគរលកថ្មីរបស់កូរ៉េឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com