ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្លាំងអាជ្ញាធរ កំពុងឡោមព័ទ្ធបុរសម្នាក់ពាក់ព័ន្ធនឹងករណីបាញ់បណ្ដាលឲ្យបុរសម្នាក់កាលពីយប់មិញ
ថ្ងៃទី ៖ 07-05-2024, ដោយ​​ Dara007 , 84 Views
                     
ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងឡោមព័ទ្ធទីតាំងមួយកន្លែងក្បែរនិងផ្សារសាំហាន់ដើម្បីឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីបាញ់បណ្ដាលឲ្យបុរសម្នាក់ទៀតរងរបួសចង្កេះ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ០៦ល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៤ នៅចំណុចផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ដោយឃើញមានកម្លាំងកងរាជអាវុធហត្ថនិងនគរបាលជាច្រើននាក់ធ្វើការឡោមព័ទ្ធទីតាំងមួយកន្លែងក្បែរនិងផ្សារសាំហាន់ ហើយបានឲ្យដឹងថាកំពុងតែឡោមព័ទ្ធ ដើម្បីឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីបាញ់បោះកាលពីយប់មិញ បណ្ដាលឲ្យបុរសម្នាក់ទៀតរងរបួស។ សូមបញ្ជាក់ផងដែរក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងអាជ្ញាធរនៅពុំទាន់ឃាត់ខ្លួនជនសង្ស័យបាននៅឡើយទេដោយសារតែជនសង្ស័យមានអាវុធជាប់នឹងខ្លួនផងដែរ។

គួរបញ្ជាក់ផង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ មានបុរសម្នាក់បានដកកាំភ្លើងខ្លីបាញ់ជាច្រើនគ្រាប់ចំយុវជនម្នាក់ បណ្តាលឲ្យរងរបួសដោយសារខឹងក្មេងៗលេងឈូសសើចឌឺដង ស្របពេល កំពុងឈ្លោះជាមួយប្រពន្ធ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅស្តុប R3 ច្រកចូលបឹងកក់ ក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រាជរដ្ឋាភិបាល សម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុនកូរ៉េនៅកម្ពុជា ដើម្បីទាក់ទាញ និងបង្កើនការអ្នកវិនិយោគរលកថ្មីរបស់កូរ៉េឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com