ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ជនសង្ស័យ៣នាក់ ក្នុងករណីគ្រឿង​ញៀន ត្រូវបញ្ជូនទៅតុលាការ
ថ្ងៃទី ៖ 26-04-2024, ដោយ​​ Dara007 , 50 Views
                     
បន្ទាយមានជ័យៈ ជនសង្ស័យ៣នាក់ ក្នុងករណីគ្រឿង​ញៀន ត្រូវបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី​ច្បាប់។

កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ នៅចំណុចអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមចាប់យកសម្ភារៈវត្ថុតាងរួមមាន​ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០២កូនថង់កិប ទម្ងន់ ១,០៤ក្រាម ,​ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY) ចំនួន ០២គ្រាប់ ទម្ងន់ ០,៤៤ក្រាម,​ កញ្ឆាក្រៀម ចំនួន ០១ថង់កិប ទម្ងន់ ២២,១៤ក្រាម ,​ ទូរស័ព្ទ ចំនួន ០៤គ្រឿង,​ ខ្សែកលោហធាតុពណ៌លឿងលាយស ប្រវែង ៤៦ស.ម ចំនួន ០១ខ្សែ មានបណ្តោងរូបព្រះ,​ ខ្សែដៃលោធាតុពណ៌ស ចំនួន ០២ខ្សែ,​ ក្រវិលលោហធាតុពណ៌លឿង ចំនួន ០១គូ,​ នាឡិកាដៃ ម៉ាកPanerai ខ្សែពណ៌ខ្មៅ ចំនួន ០១ខ្សែ,​ ប្រាក់បាត ចំនួន ៧,០០០បាត (ប្រាំពីរពាន់បាត)​ រួមនឹងវត្ថុតាងមួយចំនួនទៀត។  

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា​ មុនឈានដល់ការបង្រា្កបករណីខាងលេី​នេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានទទួលពត៌មានពីសន្តិសុខ ថាមានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចម្តុំអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។​ ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានចុះទៅដល់ចំណុចកើតហេតុបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់​ ១.ឈ្មោះ សាក់ស៊ើម ហ្វាក់ណយ ភេទប្រុសអាយុ ៤៤ឆ្នាំ ជនជាតិថៃ ឆែកឆេរឃើញមានកញ្ឆាក្រៀម ចំនួន ០១ថង់កិប ទម្ងន់ ២២,១៤ក្រាម, ២.ឈ្មោះ វ៉ាក់រីតសារ៉ា ទីថាក់វីន ហៅ ប៉ែន ភេទស្រី អាយុ ២៥ឆ្នាំជនជាតិថៃ ឆែកឆេរឃើញមាន ម៉្សៅក្រាមសថ្លា(ICE) ចំនួន ០២កូនថង់កិប ទម្ងន់ ១,០៤ក្រាម, ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY) ចំនួន ០២គ្រាប់ ទម្ងន់ ០,៤៤ក្រាម, ៣.ឈ្មោះ ព្រេមវីត លីនឆាឡាប ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិថៃ។

ជនសង្ស័យទាំង៣នាក់​ស្នាក់នៅ ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត​។ បន្ទាប់មកកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង​ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ដើម្បីចាត់ការតាមនីតិវិធី។     ក្រោយឃាត់ខ្លួន​ និងសួរនាំរួច​ ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមកទុក សម្រាប់ប្រើប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាងជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី។      លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។    

បច្ចុប្បន្ន ជនសង្ស័យ​រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅរសៀលថ្ងៃសុក្រ ទី២៦​ ខែមេសា ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
បាត់ដំបងៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងថា សហគមន៍កសិកម្មទំនើប នឹងបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន ដើម្បីធ្វើការដាំដុះបន្លែ និងមានទីផ្សារត្រឹមត្រូវ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com