ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សង្ក្រាន្តវត្តភ្នំ៤ថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្តជា១លាននាក់
ថ្ងៃទី ៖ 17-04-2024, ដោយ​​ Dara007 , 83 Views
                     
ភ្នំពេញៈ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃនេះមានភ្ញៀវទេសចរនិង ប្រជាពលរដ្ឋ មកទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំប្រមាណ១លាន ៣សែននាក់ដោយគិតចាប់ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៦មេសាឆ្នាំ២០២៤។

លោក ម៉េត មាសភក្ដី   អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅនៅព្រឹកថ្ងៃទី១៧មេសានេះថា៖ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោងឆសក័ ព.ស២៥៦៨ គ.ស២០២៤ រយៈពេល៤ថ្ងៃនេះមានភ្ញៀវទេសចរនិង ប្រជាពលរដ្ឋ មកទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំប្រមាណ១លាន ៣សែននាក់ ក្នុងនោះសម្រាប់ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលរួមចូលឆ្នាំខ្មែរប្រពៃណីជាតិជាង ២៣ម៉ឺននាក់ថ្ងៃទី២ ប្រមាណ២៥ម៉ឺននាក់ ថ្ងៃទី៣ ប្រមាណ៣០ម៉ឺននាក់និងថ្ងៃទី១៦មេសា ដែលជាថ្ងៃចុងក្រោយគឺចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានកើនឡើងរហូតដល់ចំនួន៥២ម៉ឺននាក់។

បើសរុបទាំង៤ថ្ងៃនៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ គឺមានភ្ញៀវទេសចរនិង ប្រជាពលរដ្ឋ មកទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំប្រមាណ១លាន៣សែននាក់។ ចំពោះការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីនេះ គឺបានដំណើរការទៅដោយរកូន ពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ដោយសារកម្លាំងមានសមត្ថកិច្ចបានល្បាត នៅគ្រប់ទីកន្លែង និងការពារបានយ៉ាងល្អ ដើម្បីបង្កសប្បាយភាព ជូនដល់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញ : លោក Lee Cheol-Woo អភិបាលខេត្ត បានគូសបញ្ជាក់ពីភាពជោគជ័យលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសដែលបាននឹងកំពុងបង្កើតចេញជាផ្លែផ្កាសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ បច្ចុប្បន្នក្រុមហ៊ុនវិនិយោគរបស់កូរ៉េខាងត្បូង ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com