ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញគោរពវិញ្ញាណក្ខន្ធអគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម
ថ្ងៃទី ៖ 25-07-2024, ដោយ​​ Dara007 , 76 Views
                     
ភ្នំពេញៈ រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូទ្រុង អគ្គលេខាធិការគណបក្សកុម្មុយនីស្ត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសនោះ លោល ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានប្រគល់សារលិខិតរំលែកមរណទុក្ខ គោរពជូន លោក ឡាយ សួនឈាន អគ្គកុងស៊ុល សាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ ដោយបានគូសបញ្ជាក់ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ពិតជាមានក្តីរន្ធត់ និងក្រៀមក្រំចិត្តឥតឧបមាដោយបានទទួលដំណឹងថា ឯកឧត្តម ង្វៀន ហ្វូទ្រុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤កន្លងមកនេះ។

ការទទួលមរណភាពរបស់ លោកអគ្គលេខាធិការ គឺជាការបាត់បង់ដ៏ធំធេងនូវមគ្គុទេសក៍ដ៏ឆ្នើមមួយរូបរបស់ប្រជាជន និងបក្សកុម្មុយនីស្តវៀតណាម ដែលកន្លងមកឯកឧត្តម ធ្លាប់បានតស៊ូពុះពារដឹកនាំសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្លងកាត់ឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាងនៅក្នុងដំណើរការបង្រួបបង្រួម កសាង និងអភិវឌ្ឍប្រទេសជាតិ រហូតទទួលបានវឌ្ឍនភាព និងកិត្យានុភាពគួរឱ្យស្ញប់ស្ញែងដូចបច្ចុប្បន្ននេះ។ គុណបំណាច់ និងស្នាដៃរបស់ ឯកឧត្តម ង្វៀន ហ្វូទ្រុង បន្សល់ទុកនឹងក្លាយជាកេរ្តិ៍តំណែលដ៏មានតម្លៃដែលបានកត់ត្រានូវគំរូវីរភាព និងការលះបង់ដ៏ធំធេង ដើម្បីបុព្វហេតុជាតិ និងប្រជាជនវៀតណាម។

ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ង្វៀន តូចុង បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
រតនគិរីៈ ស្រុកអូរយ៉ាដាវ ស្ថិតនៅក្នុងខេត្តរតនគិរី មានប្រជាពលរដ្ឋសរុបចំនួន ២៥៤០៤នាក់ មកពីឃុំចំនួន ៧ ដូចជា ឃុំបបរខា, លំជ័រ, ប៉ក់ញ៉ៃ, ប៉ាតេ, សេសាន, សោមធំ និងឃុំយ៉ាទុង ។ ឃុំទាំង៧នេះ​ សុទ្ធសឹងបង្កបង្កើនផលនូវដំណាំកសិឧស្សាហកម្ម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com