ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនដែលចង់បះបោ និងចង់ផ្តួលរំលំរាជរដ្ឋាភិបាលចំនួន៦៦នាក់ និងដោះលែងវិញ៥៧នាក់
ថ្ងៃទី ៖ 05-09-2024, ដោយ​​ Dara007 , 192 Views
                     
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែតថ្លែងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនដែលចង់បះបោ និងចង់ផ្តួលរំលំរាជរដ្ឋាភិបាលចំនួន៦៦នាក់ និងដោះលែងវិញ៥៧នាក់ នេះ ដើម្បីការពារសិទ្ធសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋ ការពារសុខសន្តិភាពសុវត្ថិភាពជូនសង្គមជាតិ និងមិនអនុញ្ញាតឲ្យក្រុមជ្រុលនិយមមកដុតប្រទេស និងធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះបានឡើយ។

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាចំនួន ១៦៦០រូប នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនដែលចង់បះបោ និងចង់ផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈ ការញុះញង់ពីជនអគតិខាងក្រៅ គឺមានចំនួន៦៦នាក់ ក្នុងនោះ ធ្វើការដោះលែងវិញចំនួន៥៧នាក់ ដោយសារពួកគេមកតាមគេតាមឯង ដោយមិនដឹងរឿង ខណៈ៩នាក់ទៀត ដែលជាមេខ្លោង កំពុងកសាងនីតិវិធីបញ្ជូនទៅតុលាការ។

សម្តេចធិបតីបានបញ្ជាក់ថា ក្រុមជ្រុលនិយមទាំងនេះ បានប្រមូលគ្នាមកភ្នំពេញ ដោយ មានដបសាំង ចំពាមកៅស៊ូគ្រាប់ដែក ប្រើប្រាស់ដ្រូន ដើម្បីប្រឆាំងនឹងអាជ្ញាធរ ។

សម្តេចធិបតីបន្ថែមថា ការអនុវត្ដវិធានការច្បាប់របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី១៨ សីហាកន្លងទៅនេះ គឺត្រឹមត្រូវ ដោយរាជរដ្ឋាភិបាល គ្មានដំណោះស្រាយណា ក្រៅពីអនុវត្ដច្បាប់នោះទេ ដើម្បីការពារសន្ដិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដែលក្រុមជ្រុលនិយមកាលពីថ្ងៃទី១៨ សីហា ដើម្បីសម្លាប់សេដ្ឋកិច្ច និងផ្ដួលរំលំរាជរដ្ឋាភិបាលចស្របច្បាប់។

សម្ដេចធិបតីបានស្នើឱ្យអង្គការសិទ្ធិមនុស្សពិនិត្យមើលឲ្យច្បាស់ពីអង្គហេតុអង្គច្បាប់ នៃព្រឹត្តិការណ៍ថ្ងៃ១៨សីហា ក្រុមជ្រុលនិយមមកធ្វើបាតុកម្មមានទាំងដបសាំង ចំពាមកៅស៊ូគ្រាប់ដែក និងមានជជែកគ្នាប្រើប្រាស់ដ្រូន ដើម្បីប្រឆាំងនឹងអាជ្ញាធរ មុននឹងធ្វើរបាយការណ៍ និងការបញ្ចេញមតិ។ នៅពេលរាជរដ្ឋាភិបាលអនុវត្តច្បាប់ ដើម្បីការពារសិទ្ធសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋ ការពារសុខសន្តិភាពសុវត្ថិភាពជូនសង្គមជាតិ បែរជាថា រដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សទៅវិញ។នៅប្រទេសអង់គ្លេសក៏គេអនុវត្តច្បាប់ ចំពោះអ្នកធ្វើបាតុកម្មខុសច្បាប់នោះដែរ រហូតមកដល់ពេលនេះ មានការចាប់មនុស្សជាង១០០០ នាក់ ដែលធ្វើសកម្មភាពញុះញង់ផ្សេងៗ ខុសច្បាប់ នៅក្នុងប្រទេសអង់គ្លេស។

សម្ដេចធិបតីបន្ដថា រាជរដ្ឋាភិបាលបានប្ដេជ្ញាការពារស្ថេរភាពនៅក្នុងសង្គមដោយមិនអនុញ្ញាតឲ្យក្រុមជ្រុលនិយមមកដុតប្រទេស និងធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះបានឡើយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ពោធិ៍សាត់ៈ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ គ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២៦ខណៈដែលគម្រោងសាងសង់សម្រេចបានប្រមាណ ៩០% ហើយ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com