ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
ការលះបង់របស់បងប្អូនយោធិន ក្នុងបុព្វហេតុការពារបូរណភាពទឹកដី រហូតមានពលីជីវិតក្នុងសមរភូមិ ត្រូវបានប្រជាជនកម្ពុជាចងចាំមិនភ្លេច និងគោរពដឹងគុណចំពោះការពលីដ៏អង់អាចក្លាហាន
ថ្ងៃទី ៖ 23-10-2026, ដោយ​​ Dara007 , 4 Views
                     
បន្ទាយមានជ័យៈ លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី ថ្លែងថា ការលះបង់របស់បងប្អូនយោធិន ក្នុងបុព្វហេតុការពារបូរណភាពទឹកដី រហូតមានពលីជីវិតក្នុងសមរភូមិ ត្រូវបានប្រជាជនកម្ពុជាចងចាំមិនភ្លេច និងគោរពដឹងគុណចំពោះការពលីដ៏អង់អាចក្លាហានរបស់វីរៈកងទ័ព វីរៈនគរបាល វីរៈកងរាជអាវុធហត្ថដែលបានពលីក្នុងសមរភូមិ ក្នុងការ ការពារទឹកដី អាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាជន ពីអំពើនៃការឈ្លានពានរបស់ប្រទេសសៀម ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ កងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យ នៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ បានបញ្ជាក់អំពីការលះបង់របស់បងប្អូនយោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុការពារបូរណភាពទឹកដី រហូតមានពលីជីវិតក្នុងសមរភូមិ ។ គុណតម្លៃនៃការលះបង់នេះ ត្រូវបានប្រជាជនកម្ពុជាចងចាំមិនភ្លេច និងគោរពដឹងគុណចំពោះការពលីដ៏អង់អាចក្លាហានរបស់វីរៈកងទ័ព វីរៈនគរបាល វីរៈកងរាជអាវុធហត្ថដែលបានពលីក្នុងសមរភូមិ ក្នុងការ ការពារទឹកដី អាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាជន ពីអំពើនៃការឈ្លានពានរបស់ប្រទេសសៀម ។

ជាមួយគ្នានេះ លោកស្រីឧត្តមសេនីយ៍ទោបានជម្រាបជូន អង្គពីធីអំពីច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ដំបូងនៅក្នុងឆ្នាំ១៩៩៤ និងត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ (រួមទាំងការធ្វើ បច្ចុប្បន្នភាពតាមរយៈច្បាប់ស្តីពីរបបសន្តិសុខសង្គម)។ច្បាប់នេះបង្កើតឡើងដើម្បីគ្រប់គ្រងការពារ និងផ្តល់អត្ថប្រយោជន៍ដល់យោធិនដែលបានបំពេញភារកិច្ចបម្រើជាតិ។

លោកស្រីឧត្ដមសេនីយ៍ទោ ក៏មានប្រសាសន៍បញ្ជាក់ថា បើទោះបីជាយោធិនចូលនិវត្តន៍យ៉ាងណាក៏ដោយ ក្នុងនាមមហាគ្រួសារកងរាជអាវុធហត្ថ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកបានបង្កើតមូលនិធិចំនួន២ គឺ ១-មហាគ្រួសារអាវុធហត្ថ ដើម្បីជួយទ្រទ្រង់ អាវុធហត្ថដែលបម្រើរការងារនៅក្នុងជួរ បើពលី រមណៈ មិនពាក់ព័ន្ធបទល្មើស លោកមេបញ្ជាការ និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៥លានរៀល និងមានការចូលរួមបន្ថែមពីមហាគ្រួសារកងរាជអាវុធហត្ថបន្ថែមទៀត, ២-មូលនិធិ អតីតមហាគ្រួសារកងរាជអាវុធហត្ថ សម្រាប់កងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ ទទួលមរណភាព មូលនិធិ និងឧបត្ថម្ភដល់គ្រួសារសពចំនួន៥លានរៀល។

លោកស្រីឧត្តមសេនីយ៍ទោបានបញ្ជាក់ទៀតថា ថវិកាមូលនិធិនេះបានមកពីការចូលរួមស្ម័គ្រចិត្តរបស់យោធិន នៃកងរាជអាវុធហត្ថ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ បានរាយការណ៍សង្ខេបពីស្ថានភាពបច្ចុប្បន្ន ការងារគ្រប់គ្រងយោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងនោះ យោធិនដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៧ និងឆ្នាំ២០២៦ចុះ សរុបចំនួន៥៨នាក់/ស្រី០២នាក់ ។

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ពោធិ៍សាត់ៈ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ គ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២៦ខណៈដែលគម្រោងសាងសង់សម្រេចបានប្រមាណ ៩០% ហើយ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com