|
គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ គ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះ
ថ្ងៃទី ៖ 23-10-2026, ដោយ Dara007 , 12 Views
ពោធិ៍សាត់ៈ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ គ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២៦ខណៈដែលគម្រោងសាងសង់សម្រេចបានប្រមាណ ៩០% ហើយ។
ប្រាប់អ្នកសារព័ត៌មានក្នុងដំណើរចុះទៅពិនិត្យទីតាំងការដ្ឋាននៅស្រុកវាលវែង ដែលមានចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់ លោក ហ៊ុង ស៊ូយ៉ុង ប្រធានគ្រប់គ្រងគម្រោងបានឱ្យដឹងថា គម្រោងនេះកំពុងឈានទៅរកការបញ្ចប់ការសាងសង់ និងត្រៀមផលិតថាមពលអគ្គិសនីតាមផែនការដែលបានកំណត់។
លោក ហុង ស៊ូយ៉ុង បានគូសបញ្ជាក់ថា ការសាងសង់គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១នេះ គឺមានទុនវិនិយោគប្រមាណ ២៥០ លានដុល្លារអាម៉េរិក ។
គម្រោងវារីអគ្គិសនីនេះ ក្រៅពីផលិតថាមពលអគ្គិសនីសម្រាប់បំពេញតម្រូវការប្រើប្រាស់ ក៏នឹងរួមចំណែកកាត់បន្ថយបញ្ហាជន់លិចនៅក្រុងពោធិ៍សាត់ ព្រមទាំងជួយផ្គត់ផ្គង់ប្រភពទឹកសម្រាប់បម្រើដល់ការកសិកម្មផងដែរ៕
|