ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បច្ចុប្បន្នក្រុមហ៊ុនវិនិយោគរបស់កូរ៉េខាងត្បូងមកពីខេត្តក្យង់សាំងប៊ូកដូ បាននឹងកំពុងបន្តបោះទុនវិនិយោគនៅកម្ពុជា
ថ្ងៃទី ៖ 26-07-2024, ដោយ​​ admin , 89 Views
                     
ភ្នំពេញ : លោក Lee Cheol-Woo អភិបាលខេត្ត បានគូសបញ្ជាក់ពីភាពជោគជ័យលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសដែលបាននឹងកំពុងបង្កើតចេញជាផ្លែផ្កាសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ បច្ចុប្បន្នក្រុមហ៊ុនវិនិយោគរបស់កូរ៉េខាងត្បូងមកពីខេត្តក្យង់សាំងប៊ូកដូ បាននឹងកំពុងបន្តបោះទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ ដែលបង្កើតឱកាសការងារនៅកម្ពុជាកាន់តែច្រើន។

ក្រៅពីការវិនិយោគ និងកិច្ចសហការលើវិស័យការងារ លោកអភិបាលខេត្ត បានសន្យានឹងបន្តស្វែងរកជំនួយបន្ថែមទៀតដល់ក្រសួងការងារក្នុងករណីដែលមានតម្រូវការបន្ថែមទៀតក្រៅពីជំនួយរថយន្តពន្លត់អគ្គិភ័យទាំង ១០ គ្រឿងដែលប្រគល់នៅថ្ងៃទី២៦ ខែកក្កដា នេះផងដែរ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ អំពីទំនាក់ទំនងជាយុទ្ធសាស្ត្រដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះជាមួយគ្នាដើម្បីជំរុញ និងជ្រោមជ្រែងទាំងកំណើនសេដ្ឋកិច្ច និងទំនាក់ទំនងនយោបាយនៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀតព្រោះថាប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទំនាក់ទំនងរវាងប្រជាជននឹងប្រជាជន។

ជំនួបនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តក្យង់សាំងប៊ូកដូ នៃសាធារណរដ្ឋកូរ៉េក្នុងជំនួបប្រគល់-ទទួលរថយន្តពន្លត់អគ្គិភ័យចំនួន ១០ គ្រឿងក្រោមការសម្របសម្រួលរបស់អង្គការចលនាភូមិថ្មីនៃសាធារណរដ្ឋកូរ៉េ។

ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកលើវិស័យការងារឱ្យកាន់តែប្រសើរបន្ថែមទៀតដើម្បីវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ច។

ក្នុងនោះលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តដែលបានយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរដែលកំពុងបម្រើការងារ និងស្នាក់នៅខេត្តក្យង់សាំងប៊ូកដូបានយ៉ាងល្អក្នុងពេលកន្លងមក។

លើសពីនេះ នៅចំពោះមុខ លោក អភិបាលខេត្ត ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានគូសបញ្ជាក់ថា ក្រសួងនឹងបន្តយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងបន្ថែមទៀត ចំពោះអ្នកវិនិយោគិនរបស់កូរ៉េ និងប្រជាពលរដ្ឋកូរ៉េដែលកំពុងស្នាក់នៅ បម្រើការងារ និងកំពុងវិនិយោគនៅកម្ពុជា ជាពិសេសពលរដ្ឋ និងអ្នកវិនិយោគមកពីខេត្តក្យង់សាំងប៊ូកដូដើម្បីរួមចំណែកសម្រួលដល់បេសកកម្មរបស់ប្រជាពលរដ្ឋកូរ៉េឱ្យដំណើរការដោយរលូន និងជោគជ័យនៅក្នុងទឹកដីកម្ពុជា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
រតនគិរីៈ ស្រុកអូរយ៉ាដាវ ស្ថិតនៅក្នុងខេត្តរតនគិរី មានប្រជាពលរដ្ឋសរុបចំនួន ២៥៤០៤នាក់ មកពីឃុំចំនួន ៧ ដូចជា ឃុំបបរខា, លំជ័រ, ប៉ក់ញ៉ៃ, ប៉ាតេ, សេសាន, សោមធំ និងឃុំយ៉ាទុង ។ ឃុំទាំង៧នេះ​ សុទ្ធសឹងបង្កបង្កើនផលនូវដំណាំកសិឧស្សាហកម្ម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com