ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
UNកោតសរសើរ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលនាំមកនូវសន្តិភាពទាំងក្នុងប្រទេស និងដល់បណ្តាប្រទេសដទៃទៀតនៅលើពិភពលោក
ថ្ងៃទី ៖ 22-07-2024, ដោយ​​ Dara007 , 82 Views
                     
ភ្នំពេញៈ អង្គការសហប្រជាជាតិ (អ.ស.ប.) បានសម្តែងការកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលមិនមែនត្រឹមជា មេដឹកនាំដែលនាំមកនូវសន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាមេដឹកនាំ ដែលផ្តល់សន្តិភាពទៅដល់បណ្តាប្រទេសដទៃទៀតនៅលើពិភពលោក តាមរយៈការបញ្ជូនកម្លាំរក្សាសន្តិភាពរបស់កម្ពុជាទៅកាន់តំបន់ និងប្រទេសមួយចំនួននៅក្នុងពិភពលោក នាពេលកន្លងមក។

ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកទី២២ ខែកក្កដា ឆ្នាំ២០២៤ លោក អាទល់ ការ៉េ (Atul KHARE) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការ បានរំលឹកថា ឯកឧត្តម បានជួបសម្តេចតេជោ លើកដំបូងនៅឆ្នាំ១៩៩២ ក្នុងតួនាទីតំណាងឱ្យប្រទេសឥណ្ឌា ចូលរួមស្វែងរកសន្តិភាពជូនកម្ពុជា។ ប្រទេសកម្ពុជា បានឆ្លងកាត់ចម្ងាយផ្លូវពោរពេញដោយសង្រ្គាមយូរណាស់ទម្រាំមានសន្តិភាពដូចសព្វថ្ងៃ។

លោក ក៏សូមអបអរសាទរ និងសូមកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះសម្តេចតេជោ ដែលមិនមែនត្រឹមជា មេដឹកនាំដែលនាំមកនូវសន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាមេដឹកនាំ ដែលផ្តល់សន្តិភាពទៅដល់បណ្តាប្រទេសដទៃទៀតនៅលើពិភពលោក តាមរយៈការបញ្ជូនកម្លាំរក្សាសន្តិភាពរបស់កម្ពុជាទៅកាន់តំបន់ និងប្រទេសមួយចំនួននៅក្នុងពិភពលោក នាពេលកន្លងមក។

ជាមួយគ្នានេះ លោក បានកោតសរសើរពីការប្តេជ្ញារបស់ប្រទេសកម្ពុជា ក្នុងការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពក្នុងពិភពលោក ជាពិសេស ការធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “កម្មវិធីភាពជាដៃគូត្រីភាគីរបស់អ.ស.ប.” (អ.ស.ប. Triangular Partnership Program, TPP)ក្រោមកិច្ចសហប្រតិបត្តិការ អ.ស.ប., សាធារណរដ្ឋកូរ៉េ និងកម្ពុជានៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ និង ជាមួយប្រទេសជប៉ុនក្នុងឆ្នាំ២០២៥។

លោកបានបញ្ជាក់ថា សកម្មភាពដ៏អស្ចារ្យនេះ បានបង្ហាញឱ្យឃើញថា កម្ពុជាស្ថិតនៅលើគន្លងផ្លូវដ៏ប្រសើរ ដែលចាកចេញពីប្រទេសធ្លាប់ទទួលបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប. មកជាប្រទេសផ្តល់កងកម្លាំងរក្សាសន្តិភាពផង និងបណ្តុះបណ្តាលកងទ័ពរក្សាសន្តិភាពផង ដែលមានទាំងផ្នែកយោធាប្រយុទ្ធការពារ ផ្នែកពេទ្យ និងគិលានុបដ្ឋាយិកា និងកងទ័ពបោសសម្អាតមីន ឱ្យកាន់តែមានសមត្ថភាព និងប្រសិទ្ធភាព។ លោក បានលើកឡើងថា កងទ័ពមួកខៀវកម្ពុជា ដែលបំពេញបេសកកម្មនៅបរទេស ទាំងប្រុស ទាំងស្រី សុទ្ធសឹងតែជានាយទាហានប្រកបដោយភាពក្លាហាន មានវិន័យ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ឯកឧត្តម ក៏បានសម្តែងនូវសេចក្តីសោកស្តាយជាពន់ពេក និងចូលរួមរំលែកមរណទុក្ខជាមួយ សម្តេចតេជោ ចំពោះការបាត់បង់អាយុជីវិតនាយទាហនមួកខៀវកម្ពុជាចំនួន១១នាក់ ក្នុងបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រ អ.ស.ប.នេះ។

លោក បានបញ្ជាក់ជាក់បន្ថែមថា បើទោះបីជា អ.ស.ប. បានផ្តល់ប្រាក់ធានារ៉ាប់រងអាយុជីវិត ជូនយុទ្ធជនដែលបានបូជាជីវិតនោះពិតមែន ប៉ុន្តែ អ.ស.ប. យល់ច្បាស់ថាមិនអាចធ្វើ ឱ្យពួកគេមានជីវិតឡើងវិញបាននោះទេ។

លោក បានបន្ដថា ក្រៅពីកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព ឯកឧត្តមក៏នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្សេងទៀត ដូចជាសកម្មភាពមនុស្សធម៌ វប្បធម៌ និងការអភិវឌ្ឍ ដែល អ.ស.ប. បានសហការជាមួយប្រទេសកម្ពុជាជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានអរគុណលោក Atul KHARE ដែលបានរំលឹកពីជំនួបលើកដំបូងកាលពី៣២ឆ្នាំមុន។សម្តេច បានបន្តថា ប្រទេសកម្ពុជា ដែលប្រែក្លាយពីអាណាចក្រដ៏ធំនៅអាស៊ី មកជាប្រទេសតូចដូចសព្វថ្ងៃ គឺដោយសារតែសង្រ្គាម ចម្បាំងរាំងជល់ ការបែកបាក់ទឹកដី អស់រយៈពេលជាង ៥០០ឆ្នាំ។

សម្ដេចតេជោបានរំលឹកថា ក្រោយពេលដែលអ៊ុនតាក់ដកចេញពីកម្ពុជា កម្ពុជានៅមានសង្គ្រាមនៅឡើយ។ សម្ដេចបានយកជីវិតទៅប្ដូរ ដោយចូលទៅកាន់តំបន់ខ្មែរក្រហម អនុវត្តនយោបាយឈ្នះ-ឈ្នះ រហូតទទួលបាននូវភាពជោគជ័យ នៅចុងឆ្នាំ១៩៩៨។ យើងមានសុខសន្តិភាព មកដល់ពេលបច្ចុប្បន្ននេះ ដែលជាសុខសន្តិភាព មានរយៈពេលយូរជាងពេលណាៗទាំងអស់។

សម្តេច បានបន្តថាប្រសិនបើគ្មានការអនុវត្តនយោបាយឈ្នះ-ឈ្នះនោះទេ កម្ពុជា ក៏មិនអាចបញ្ជូនកងទ័ពរក្សាសន្តិភាព សហការជាមួយ អ.ស.ប. ទៅជួយប្រទេសណានោះឡើយ។

សម្តេចតេជោ មានប្រសាសន៍បន្តថា ក្រោយសម័យប៉ុលពត ប្រជាជនកម្ពុជា មានត្រឹម៥លាននាក់ប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃប្រទេសកម្ពុជា មានប្រជាជនរហូតដល់ចំនួន ១៧ លាននាក់ និងមានចំនួនប្រជាជនវ័យក្មេងច្រើន ដែលជាសក្តានុពលក្នុងការអភិវឌ្ឍប្រទេស។

ជាមួយនឹងការប្តេជ្ញាបន្តសហការជាមួយនឹង អ.ស.ប. សម្តេចតេជោ បានផ្តល់អនុសាសន៍ ទៅ លោក Atul Khare គឺ៖ ទី១. គប្បីយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការពិនិត្យជ្រើសរើសនាយទាហានជាមេបញ្ជាការ និងសេនាធិការ ដែលចាំបាច់ត្រូវតែជានាយទាហាននដែលមានជំនាញ និងសមត្ថភាពជាយុទ្ធសាស្រ្ត ក្នុងការដាក់ពង្រាយកម្លាំងទ័ពដែលជួយគាំទ្រឱ្យមានប្រសិទ្ធភាពខ្ពស់ និង ទី២. សូមបង្កើនការយកចិត្តទុកដាក់ចំពោះ កងកម្លាំងរក្សាសន្តិភាព នៅប្រទេសលីបង់ ទោះបីជាស្ថានភាពសង្រ្គាមក្នុងប្រទេសលីបង់ មានភាពស្ងប់ស្ងាត់ក៏ដោយ ដើម្បីមានវិធានការណ៍ជួយអន្តរាគមន៍ និងឆ្លើយតបទាន់ពេលវេលា។

សម្តេចតេជោ បានសម្តែងនូវការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង ដែលកម្ពុជា ត្រូវបានជ្រើសរើសជាដៃគូ និងជាម្ចាស់ផ្ទះសម្រាប់កម្មវិធីភាពជាដៃគូត្រីភាគីរក្សាសន្តិភាពរបស់អ.ស.ប. ដោយសហការជាមួយសាធារណរដ្ឋកូរ៉េ និង ប្រទេសជប៉ុន ។ កម្ពុជា គឺជាជម្រើសដ៏ល្អបំផុត សម្រាប់ភាពជាដៃគូត្រីភាគីនេះ អាស្រ័យដោយកត្តាសន្តិភាព មានជំនាញក្នុងការបោសសម្អាតមីន ជាប្រទេសធ្លាប់ឆ្លងកាត់សង្រ្គាម និងមានការចំណាយតិច។

សម្តេច បានបន្តថាកម្ពុជា ក៏ជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលសកម្មភាពមីនអាស៊ានផងដែរ។ ក្នុងន័យនេះ ក្រៅពីប្រទេសក្នុងតំបន់អាស៊ាន កម្ពុជាក៏បើកទ្វារស្វាគមន៍រាល់ប្រទេសទាំងអស់ ដែលចង់បញ្ជូនមន្រ្តីមករៀនជំនាញបោសសម្អាតមីននៅកម្ពុជា ដែលកន្លងមកក៏មានប្រទេសអ៊ុយក្រែនផងដែរ។ កម្ពុជា ចាំច្បាស់ណាស់ថា ប្រទេសជាមិត្តបានពាក់មួកខៀវមកជួយកម្ពុជា ដូចនេះកម្ពុជា ក៏ត្រូវពាក់មួកខៀវជួយប្រទេសទាំងអស់ដែលជាមិត្តរបស់កម្ពុជាវិញដូចគ្នាផងដែរ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាដៃគូដ៏ល្អមួយរបស់អ.ស.ប. ក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពក្នុងពិភពលោក។ កម្ពុជាបានប្រែក្លាយពីប្រទេសដែលធ្លាប់មានសង្រ្គាមរ៉ាំរ៉ៃ មកប្រទេសដែលមានសុខសន្តិភាព ចាប់តាំងពីឆ្នាំ១៩៩៨មក និង មានលទ្ធភាពបញ្ជូនកងទ័ពមួកខៀវ ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅលើពិភពលោក ក្រោមឆ័ត្ររបស់អ.ស.ប.៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
រតនគិរីៈ ស្រុកអូរយ៉ាដាវ ស្ថិតនៅក្នុងខេត្តរតនគិរី មានប្រជាពលរដ្ឋសរុបចំនួន ២៥៤០៤នាក់ មកពីឃុំចំនួន ៧ ដូចជា ឃុំបបរខា, លំជ័រ, ប៉ក់ញ៉ៃ, ប៉ាតេ, សេសាន, សោមធំ និងឃុំយ៉ាទុង ។ ឃុំទាំង៧នេះ​ សុទ្ធសឹងបង្កបង្កើនផលនូវដំណាំកសិឧស្សាហកម្ម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com