ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ជារៀងរាល់ឆ្នាំ ក្នុងខែតុលា កម្ពុជានឹងបើកការប្រកួតយុទ្ធគុណចម្រុះខ្មែរបុរាណគ្រប់ប្រភេទ
ថ្ងៃទី ៖ 11-07-2024, ដោយ​​ Dara007 , 122 Views
                     
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសយកខែតុលា ជារៀងរាល់ឆ្នាំ ក្នុងខែតុលា ចាប់ឆ្នាំ២០២៤នេះ ដើម្បីប្រកួតយុទ្ធគុណចម្រុះខ្មែរបុរាណគ្រប់ប្រភេទ គឺក្នុងគោលបំណងបើកចំហរឱ្យបានទូលំទូលាយដល់អ្នកហាត់គុណខ្មែរបុរាណគ្រប់ប្រភេទ និងគ្រប់ទម្រង់ ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៤ ស្ថិតនៅពហុកីឡដ្ឋានជាតិអូឡាំពិច នៅល្ងាចថ្ងៃទី ១១ ខែកក្កដានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ចាប់ពីខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ កម្ពុជានឹងមានរៀបចំការប្រកួតក្បាច់គុនចម្រុះដោយខ្លួនឯង ប្រៀបដូចនឹងការប្រកួត MMA ដែរ នៅកម្ពុជាផ្ទាល់តែម្ដង ដើម្បីកូនខ្មែរអាចបង្ហាញក្បាច់គុនខ្មែរនៅគ្រប់ទម្រង់គុនខ្មែរតែម្ដង ។

សម្ដេចធិបតីបន្ដថា ការរៀបចំការប្រកួតក្បាច់គុនចម្រុះដោយខ្លួនឯងនេះ ដើម្បីបង្ហាញឱ្យកូនខ្មែរ និងអន្ដរជាតិបានស្គាល់ថា ក្បាច់គុនខ្មែរមានច្រើនណាស់។ជាពិសេសព្រឹត្តិការណ៍ប្រកួតកីឡាមិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្ដែកីឡាបានបង្កើនសាមគ្គី និងមិត្ដភាពរវាងបណ្ដាប្រទេសនៅលើពិភពលោកផងដែរ។

សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីលើកកម្ពស់វិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន បន្ទាប់ពីកម្ពុជាទើបតែបានរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេមឆ្នាំ២០២៣ គឺទទួលបានការជោគជ័យយ៉ាងខ្លាំង។ ជាមួយគ្នានេះ សម្ដេចធិបតីបានប្រកាសស្វាគមន៍ជនបរទេសអាចចូលរួមប្រគួតក្បាច់គុនក្នុងព្រឹត្តិការណ៍គុណខ្មែរនេះផងដែរ ប៉ុន្ដែត្រូវចេះក្បាច់គុនខ្មែរ ទើបអាចចូលប្រគួតបាន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
រតនគិរីៈ ស្រុកអូរយ៉ាដាវ ស្ថិតនៅក្នុងខេត្តរតនគិរី មានប្រជាពលរដ្ឋសរុបចំនួន ២៥៤០៤នាក់ មកពីឃុំចំនួន ៧ ដូចជា ឃុំបបរខា, លំជ័រ, ប៉ក់ញ៉ៃ, ប៉ាតេ, សេសាន, សោមធំ និងឃុំយ៉ាទុង ។ ឃុំទាំង៧នេះ​ សុទ្ធសឹងបង្កបង្កើនផលនូវដំណាំកសិឧស្សាហកម្ម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com