ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក នួន ផារ័ត្ន ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន១១ នៅក្នុងខេត្តកំពង់ធំ
ថ្ងៃទី ៖ 26-07-2024, ដោយ​​ admin , 69 Views
                     
កំពង់ធំ : លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងសហការី និងពុទ្ធបរិស័ទ្ធ ដែលជាអ្នកទ្រទ្រង់សាសនាព្រះពុទ្ធ ប្រកបដោយទឹកចិត្តជ្រះថ្លា បានប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន១១ នៅក្នុងខេត្តកំពង់ធំ។

ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានសម្រាប់ព្រះសង្ឃត្រៀមចូលព្រះវស្សានាពេលខាងមុខនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងពិធីដ៏សែនរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លានោះ លោក នួន ផារ័ត្ន បានបូជាទៀនធូបផ្កាភ្ញី ដល់ព្រះរតនត្រ័យជាទីគោរពសក្ការៈ។ បន្ទាប់មកតាអាចារ្យក៏បានដឹកនាំធ្វើកិច្ចនានាតាមពិធីសាសនា រួមមានការធ្វើបទនមសការព្រះរតនត្រ័យ សមាទានសីលជាដើម និងការវេរប្រគេនទៀនព្រះវស្សា និងទេយ្យទានទៅដល់វត្តទាំង១១ ផងដែរ។

បន្ទាប់ពីការវេរប្រគេននូវទៀនព្រះវស្សា និងទេយ្យទានហើយនោះ ព្រះសង្ឃក៏បានសូត្រមន្តចម្រើនព្រះបរិត្ត ផ្តល់នូវពុទ្ធពរជ័យប្រោសព្រំប្រសិទ្ធពរជ័យសិរីសួស្តីទាំងឡាយកើតមានទៅដល់លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងម្ចាស់ទៀន ហើយក៏សូមឧទ្ទិសកុសលផលបុណ្យទាំងឡាយបានដល់ញាតិការដែលបានចែកឋាន។

សូមបញ្ជាក់ផងដែរ ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តកំពងធំ តែងតែប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តនានានៅក្នុងខេត្តកំពង់ធំ មុនការចូលមកដល់ថ្ងៃបុណ្យចូលព្រះវស្សា មិនដែលខាននោះឡើយ។ ហើយនៅក្នុងពិធីប្រគេនទានព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ វត្តទាំង១១ ក្នុងនោះវត្តព្រះមេគណខេត្តទាំង២គណៈ ចំនួន ២វត្ត ក្នុង១វត្តទទួលបាន ទៀនព្រះវស្សា ១គូរ អង្ករ ១០០០គីឡូក្រាម មី ២០កេស ទឹកក្រូច ៣០កេស ទឹកសុទ្ធ ៣០កេស ទឹកត្រី ២០យួរ ទឹកស៊ីអ៊ីវ ២០យួរ និងបច្ច័យកសាងមួយចំនួន។ ចំណែកវត្តព្រះអនុគណក្រុង-ស្រុក ទាំង៩ ក្នុង១វត្តទទួលបាន ទៀនព្រះវស្សា ១គូរ អង្ករ ៥០០គីឡូក្រាម មី ១០កេស ទឹកក្រូច ២០កេស ទឹកសុទ្ធ ២០កេស ទឹកត្រី ១៥យួរ ទឹកស៊ីអ៊ីវ ១៥យួរ និងបច្ច័យកសាងមួយចំនួន ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
រតនគិរីៈ ស្រុកអូរយ៉ាដាវ ស្ថិតនៅក្នុងខេត្តរតនគិរី មានប្រជាពលរដ្ឋសរុបចំនួន ២៥៤០៤នាក់ មកពីឃុំចំនួន ៧ ដូចជា ឃុំបបរខា, លំជ័រ, ប៉ក់ញ៉ៃ, ប៉ាតេ, សេសាន, សោមធំ និងឃុំយ៉ាទុង ។ ឃុំទាំង៧នេះ​ សុទ្ធសឹងបង្កបង្កើនផលនូវដំណាំកសិឧស្សាហកម្ម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com